កីឡាករល្បីៗស្វែងរកថវិកាជួយគ្រួសាររបស់កីឡាករក្នុងក្រុម Champecoense ដែលរងគ្រោះធ្លាក់យន្តហោះ

0
788

បើយើងលើឈ្មោះ Champecoense គឺយើងនឹងនឹកឃើញដល់គ្រោះថ្នាក់ធ្លាក់យន្តហោះកាលពីកំឡុងខែ វិច្ឆិកា​ ឆ្នាំ​2016 ដែលបណ្តាលអោយមានអ្នកស្លាប់រហូតដល់ទៅ 75នាក់ និងរបួល 6នាក់។ ហើយពេលនេះ តាម ពត៌មានរបស់ The Sun បានបញ្ជាក់ថាកីឡាករល្បីក្នុងវិស័យបាល់ទាត់ ប្រហែល 15នាក់។ ក្នុងនោះរួមមាន Diego Costa, David De Gea, Fernando Torres និង Kaka បាននាំគ្នាចុះហត្ថលេខាទៅ លើអាវរបស់ក្រុម រៀងៗខ្លួន នឹងបានសរសេរជាសារផងដែរ។ សម្រាប់អាវទាំងនេះ គឺនឹងយកទៅដាក់លក់ នៅក្នុង Website របស់ប្រេស៊ីល “bazarsports.com” ដើម្បីយកប្រាក់ទៅជួយដល់គ្រួសាររបស់ជនរងគ្រោះក្នុងពេលធ្លាក់យក ហោះនោះ។