ការជួបជុំបងប្អូន មិត្តភក្តិ សាច់ញាតិ មិត្តរូមការងារគឺច្បាស់ជាមិនអាចរំលងនៅការពិសាអាហារ ជុំគ្នា មានការជជែកកំសាន្តដែលកាន់ធ្វើអោយកាន់តែមានជិតស្និត។ យ៉ាងណាមិញ សព្វថ្ងៃ ក៏មានភោជនីយដ្ឋានជាច្រើន និងអាហារប្លែក ផ្សេងៗពីគ្នា មួយវិញទៀត គឺភាគច្រើនអ្នកទៅហាងអាហារភាគច្រើនគឺត្រូវការកុម្មង់ និងធ្វើការរង់ចាំជាដើម ។ ប៉ុន្តែ ប្រសិនជាអ្នកចង់មានការផ្លាស់ប្តូរ សាកល្បងធ្វើការញាំអាហារបែបបូហ្វេជាលក្ខណៈស៊ុគីស៊ុប និងសាច់អាំងម្តងមើល៎។





ថ្ងៃនេះ KSPG.TV សូមណែនាំលោកអ្នកនៅហាងមួយដែលឈ្មោះ វីនីហ្គាដិន ប៊ូហ្វេ សាច់អាំង & ស៊ុបហាងនេះគឺពិតជាពិសេសសំរាប់ការពិសា ជាលក្ខណះអាហារ បូហ្វេ បាប៊ីឃ្យូ និង ស៊ុប ។ រាល់ម្ហូបអាហារទាំងអស់ត្រូវបានធ្វើនិងប្រកាន់ខ្ជាប់ទៅតាមស្តង់ដារទាំងស្រស់ៗ អនាម័យ និងផាសុខភាព សំរាប់អតិថិជនទាំងអស់។






ពោលគឺភ្ញៀវអាចញ៉ាំមួយចម្អែតតែម្ដង ក្រៅពីនោះក៏មានជម្រើស ក្ដាមធម្មជាតិ បង្គា មឹក និងគ្រឿងសមុទ្រស្រស់ៗសម្រាប់អាំង ឬដាក់ក្នុងឆ្នាំងស៊ុបតាមចំណង់ចំណូលដោយភ្ញៀវអាចជ្រើសរើសនូវប្រភេទសាច់ បន្លែ បានដោយខ្លួនឯងយ៉ាងសេរី មិនមានការកំណត់ម៉ោងទទួលទាន។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានជាអាហារសម្រន់ជាច្រើនមុខ និងបង្អែម ផ្លែឈើ ការ៉េម ថែមទៀតផង ។




អ្វីដែលពិសេសសំរាប់ហាង វីនីហ្គាដិន ប៊ូហ្វេ សាច់អាំង & ស៊ុប នេះគឺផ្តល់ជូនសំរាប់អតិថិជនដែលមានបំណងចង់ប្រារព្ធពិធីជប់លៀង ខួបកំណើត ឬក៏ជាការជួបជុំ នានា គឺចំណេញត្រង់ថា លោកអ្នកមិនចាំបាច់ចំណាយថវិការសំរាប់ការរៀបចំ ដេគ័រ តុបតែង អ្វីទាំងអស់គឺ ហាង វីនីហ្គាដិន នេះនឹងរៀបចំជូនលោកអ្នកមួយកំប្លេតែម្តង។




តំលៃ ៖
- មនុស្សធំ៖ ១៣.៨០$
- ក្មេងក្រោម១២ឆ្នាំគិតត្រឹមតែ៥០% ៖ ៦.៩០$
- ក្មេងក្រោម៥ឆ្នាំ ៖ Free
ហាង វីនីហ្គាដិន ប៊ូហ្វេ សាច់អាំង & ស៊ុប
ទូរស័ព្ទ៖ 016 22 66 11/ 023 999 234/ 070 700 456
ទីតាំង៖ វីនីហ្គាដិន ប៊ូហ្វេ សាច់អាំង & ស៊ុប ក្រោយមន្ទីរពេទ្យកុមារជាតិ