ដោយសារបច្ចុប្បន្ននេះគឺយើងសង្កេតឃើញថាយុវវ័យភាគច្រើនចូលចិត្តជួបជុំគ្នាញ៉ាំអាហារសម្រន់ដូចជា បុកល្ហុង មីបុក បែបថៃ បាយដំណើបស្លាបមាន់ សាច់ជ្រូកចង្កាក់ និងអាហារជាច្រើនទៀតនៅតាមហាងនានា។


ដោយឡែកសំរាប់ថ្ងៃនេះ KSPG.TV ក្នុងចំណោមហាងទាំងនោះ មានហាងមួយដែលល្បីថា មានឈ្មោះថា បុកល្ហុងយកត្បាល់ ដែលមានចុងភៅ ជនជាតិថៃ បានបញ្ចេញស្នាដៃរបស់ខ្លួនជាមួយនឹងការច្នៃនូវអាហារសម្រន់ប្លែកៗនិងមានរសជាតិឆ្ងាញ់ ។


បុកល្ហុងយកត្បាល់ គឺជាហាងតូចមួយដែលមានការតុបតែងស្អាត ជាមួយកៅអីអង្គុយងាយស្រួលសម្រាប់់ការជជែកគ្នាលេងកម្សាន្តផង និងញ៉ាំអាហារសម្រន់ច្រើនមុខផងនោះ។ នៅចំពីមុខហាងវិញភ្ញៀវអាចមើលឃើញចុងភៅឈរចម្អិនសាច់និងបុកល្ហុងយ៉ាងញាប់ដៃផងដែរ ។


នៅក្នុងហាងនោះមានម្ហូបអាហារសម្រន់បែបថៃជាច្រើនមុខ ដូចជា បាយដំណើបខ្ទិះស្វាយទុំ ឡាបសាច់ជ្រូក ឡាបមឹក ញាំមឹក ប្រហិតចៀនបែបថៃ ទឹកឆៅគួយត្រជាក់ៗ មានមានមុខម្ហូបជាច្រើនមុខទៀត តំលៃសមរម្យថែមទៀតផង។ ហាងនេះចាប់បើកពីម៉ោង ១រសៀល ដល់ម៉ោង ៨ យប់។
ហាង៖ បុកល្ហុងយកត្បាល់
ទូរស័ព្ទ៖ 096 566 6186, 070 818 461
អាស័យដ្ឋាន៖ ផ្ទះលេខ ១០៤ B ផ្លូវលេខ ១៤៣ , សង្កាត់បឹងកេងកង ២ ខណ្ឌចំការមន ភ្នំពេញ
វីដេអូ