ជារឿុយៗ បន្ទាប់ការសំរាកពីការងារ ឬការសិក្សាមនុស្សភាគច្រើនមិនថាក្មេង ចាស់ ប្រុសស្រី តែងតែឆ្លៀតពេលទំនេរទៅដើរកំសាន្កក្នុងផ្សារទំនើប។ នៅចំកណ្តាលទីក្រុងភ្នំពេញ សំរាប់ផ្សារទំនើប Aeon mall កំពុងតែមានគាំទ្រដោយសារអ្នកអាចដើរទិញ ឥវ៉ាន់គ្រប់ប្រភេទ ។ ចុះបន្ទាប់ពីហត់នឿយពីការដើរផ្សារនេះ ប្រាកដជាត្រូវរកអីញាុំហើយត្រូវអត់? មោះ! សូមបង្ហាញហាងសាច់អាំងមួយដែលនៅក្នុងផ្សារទំនើប Aeon mall នេះតែម្តង។



Kintan Buffet Cambodia គឺជាហាងប្រភេទសាច់អាំងលក្ខណះបុហ្វេបែបជប៉ុន។ លក្ខណះពិសេសនៃសាច់អាំងនេះ គឺលោកអ្នកអាចចំអិនបានដោយខ្លួនឯងនិងជ្រើសរើសប្រភេទសាច់ជាច្រើនមុខច្រើនជំរើសតាមចំណង់ចំណូលចិត្ត។ ហាង Kintan Buffet Cambodia ផ្តល់ជូនលោកអ្នកនូវបទពិសោធន៍ថ្មី ប្រកបដោយផាសុកភាពសំរាប់អ្នកទទួលទាន។







ចំនុចដែលមានការគាំទ្រពីសំណាក់អ្នកពិសាកន្លងមកដោយសារ ហាងនេះមិនត្រឹមតែមានប្រភេទត្រឹមតែជាសាច់ជ្រូក សាច់គោ ធម្មតានោះទេគឺមានទាំងគ្រឿងសមុទ្រ បន្លែ ដែលធានានូវគុណភាពជាចំបង និងអាហារសម្រន់មួយចំនួនទៀត ហើយអ្វីដែលពិសេសនោះ សំរាប់ទឹកជ្រលក់វិញគឺមានច្រើនប្រភេទផ្តល់ជូនលោកអ្នក ដោយការផ្សំគ្រឿងតាមបែបបទនៃប្រទេសជប៉ុនផ្ទាល់តែម្តង។




ហាង Kintan Buffet Cambodia
Call: 098 551 788
Open Hours: 11:30AM – 10:00PM
ទីតាំង៖ ក្នុងផ្សារទំនើប Aeon Mall
វីដេអូ