រដូវភ្លៀងកំដៅពោះជាមួយឈុតស៊ុបមាន់ខ្មៅពីផាកកាហ្វេ

ផាកកាហ្វេ

0
1007
Park Cafe

ជារឿយៗ អោយតែរដូវភ្លៀងបានចូលមកដល់ភ្លាម យើងឃើញថាប្រជាពលរដ្ឋយើងមានការប្រែប្រួលនូវសុខភាពមួយចំនួនដូចជាមានអាការៈផ្តាសាយ គ្រុនក្តៅ ឈឺបំពងកជាដើម ដោយសារប៉ះពាល់ផ្ទាល់នឹងទឹកភ្លៀង ខ្យល់កខ្វក់ ចំហាយដីដែលសាយភាយឡើងបន្ទាប់ពីភ្លៀងរួច…! Park Cafe

ដើម្បីការពារអាការៈជម្ងឺទាំងអស់នោះ ភោជនីយដ្ឋានផាកកាហ្វេសូមណែនាំជូនលោកអ្នកនូវស៊ុបបំប៉នសុខភាពមួយមុខដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងសំបូរដោយអត្ថប្រយោជន៌សម្រាប់សុខភាពរបស់លោកអ្នក នោះគឺ “ស៊ុបមាន់ខ្មៅ” បើតាមសំដីពីអ្នកមានជំនាញខាងផ្នែកម្ហូបសុខភាពប្រចាំភោជនីយដ្ឋានផាកកាហ្វេបានឲ្យដឹងអំពីរូបមន្តដ៏ពិសេសនៃស៊ុបមាន់ខ្មៅមួយប្រភេទនេះ គឺត្រូវយកមាន់ខ្មៅស្រស់ៗពីកសិដ្ឋានរបស់ប្រជាពលរដ្ឋក្នុងខេត្តកណ្តាល និងធ្វើការលាងសម្អាត់អោយស្អាត បន្ទាប់កមដាក់រម្ងាស់ចូលគ្នាជាមួយថ្នាំចិនបុរាណចំនួនប្រាំបីមុខផ្សេងគ្នា។ ការរម្ងាស់នេះផងដែរត្រូវបានកំណត់កំរិតភ្លើងយ៉ាងម៉ត់ចត់បំផុត និងពេលវេលារម្ងាស់រយៈជាងបីម៉ោងយ៉ាងតិច ដើម្បីបានជាស៊ុបមាន់ខ្មៅមួយចានប្រកបដោយរសជាតិឈ្ងុយឆ្ងាញ់ និងជាទឹកថ្នាំបុរាណយ៉ាងល្អបំផុតដែលអាចជួយព្យាបាលជំងឺផ្តាសាយ គ្រុនក្តៅ ឈឺបំពងក និងរោគចាញ់អាកាសធាតុផ្សេងៗទៀតយ៉ាងមានប្រសិទ្ធភាពល្អបំផុត។

លោកអ្នកអាចរកបរិភោគបានគ្រប់ពេលអាហារនៅគ្រប់សាខាផាកកាហ្វេទាំង10សាខាក្នុងទីក្រុងភ្នំពេញ។ លើសពីនេះទៀតផាកកាហ្វេនឹងធ្វើការផ្តល់ជូនយ៉ាងពិសេសសំរាប់ឈុតស៊ុបមាន់ខ្មៅ គឺរាល់ការទិញឈុតអាហារស៊ុបមាន់ខ្មៅទី១ ឬ ទី២ លោកអ្នកនិងទទួលបាន កាហ្វេភ្នំពេញពិសេស 1កែវដ៏ឈ្ងុយឆ្ងាញ់ ដោយឥតគិតថ្លៃ (Free) ភ្លាមៗ។

ឈុតទាំងពីរនោះមានដូចជា៖

  • ឈុតស៊ុបមាន់ខ្មៅទី១ ៖ បាយឆាឡុកឡាក់សាច់គោពិសេស + ស៊ុបមាន់ខ្មៅថ្នាំចិន
  • ឈុតស៊ុបមាន់ខ្មៅទី២ ៖ បាយមាន់ហៃណាំ + ស៊ុបមាន់ខ្មៅថ្នាំចិន

ហើយការផ្តល់ជូននេះគឺរហូតដល់អស់ពីស្តុក និងនៅគ្រប់សាខាផាកកាហ្វេ ។

Park Cafe

ក្រៅពីនេះលោកអ្នកពិតជាបានជ្រាបហើយថាភោជនីយដ្ឋានផាកកាហ្វេគឺជាភោជនីយដ្ឋានក្នុងស្រុកមួយដែលមានសាខាច្រើនជាងគេ បើធៀបជាមួយភោជនីយដ្ឋានក្នុងស្រុកមួយចំនួន និងមានអាយុកាលលើសមួយទសវត្ស មានទីកន្លែងស្អាត មានផាសុកភាពនិងប្រកបដោយអនាម័យ សេវាកម្មរហ័សទាន់ចិត្ត បុគ្គលិកមានស្នាមញញឹមទទួលស្វាគមន៌ ពិសេសជាភោជនីយដ្ឋានគំរូមួយដែលបំរើជូនអាហារទាន់ចិត្ត បុគ្គលិកមានស្នាមញញឹមទទួលស្វាគមន៌ ពិសេសជាភោជនីយដ្ឋានគំរូមួយដែលបំរើជូនអាហារគ្មានប៊ីចេងមុនដំបូងគេបង្អស់ផងដែរ។