សព្វថ្ងៃមនុស្សមានភាពមមាញឹកសឹងតែគ្រប់គ្នា ដូច្នេះក្រោយពីធ្វើការឬប្រកបអាជីវកម្មពេញមួយថ្ងៃនោះ គ្មានអ្វីក្រៅពីស្វែងរក ទីតាំងបន្ធូរអារម្មណ៍ ពិសាអាហារ និងភេសជ្ជះ អោយបានល្ហែល្ហើយនោះទេ។ ដូច្នេះនេះជាតួនាទីរបស់ KSPG.TV ដែលត្រូវស្វែងរកទីតាំងទាំងនេះសំរាប់ការបង្ហាញជូនលោកអ្នកលើកនេះគឺមានលក្ខណះពិសេសជាងសព្វដង ប្រាកដជាអ្នកជក់ចិត្តដិតអារម្មណ៍ជាមិនខានដោយសារនេះលក្ខណះ Sky Bar ដែលមានទីតាងនៅលើអាកាស ខណៈដែលអ្នកគយគន់ទេសភាពដ៏ល្វឹងល្វើយមានទីតាំងស្ថិតនៅទឹកដីកោះពេជ្រដែល អាគារលេខ ៤៣-៤៦ ផ្លូវឡាសែន ដែលជាទីកន្លែងដែលកំពុងអភិវឌ្ឈន៍យ៉ាងខ្លាំង។



គយគន់ទេសភាពទីក្រុងទាំងមូលប្រចាំរាជធានីភ្នំពេញពី G Star Lounge & Sky Bar ដែលកំពុងឈរបង្ហួតខ្លួនជាមួយការរចនាយ៉ាងប្រណិត និង ភាពស្រស់ស្អាតទាន់សម័យជាមួយទេសភាពទន្លេបាសាក់។



បើអ្នកមានចំណូលចិត្តបែបនេះ សូមសាកល្បងទៅ G Star Lounge & Sky Bar ដែលកំពុងតែទទួលបានការពេញនិយមគួរឲ្យកត់សម្គាល់ពីមនុស្សភាគច្រើន។ លក្ខណះពិសេសរបស់ G Star Lounge & Sky Bar មានបំរើជូនលោកអ្នកនូវមុខម្ហូប អាហារកូនកាត់អឺរ៉ុប និង អាស៊ី ព្រមទាំងស្រាក្រឡុកដែលសំរិតសំរាំងយ៉ាងពិសេសគ្មានពីរ។




G Star Lounge & Sky Bar មានសេវាកម្មទទួលរៀបចំកម្មវិធីខួបកំណើត តូច ធំ កម្មវិធីខួបអាពាហ៏ពិពាហ៏ ខួបប្រចាំឆ្នាំរបស់ក្រុមហ៊ុននិងអាចកក់ Sky Bar ទាំងមូលសំរាប់កម្មវិធីពិសេសរបស់អតិថិជន ដែលអាចទទួលភ្ញៀវបានរហូតដល់ ២៥០នាក់ និង មានទីកន្លែងចតធំទូលាយ និង ព្រមទាំងមានសុវត្ថិភាព។ មានបើកបំរើរៀងរាល់ថ្ងែ ចាប់ពីម៉ោង ៥ល្ងាច ដល់ ម៉ោង ១២យប់ ព្រមទាំងមានក្រុមតន្ត្រីប្រគុំកំដរផងដែរ។
វីដេអូ