ស្ថិតនៅពោធិចិនតុងយើង​ហ្នឹង​ នៅផ្លូវ​ Bali Resort ក្រោយភោជនីយដ្ឋាននិងធនាគារអេសីុលីដាពោធិចិនតុងមានហាងមួយដែលមានឈ្មោះថា The Style Food ហាង​លក់​ម្ហូបអាហារ​ជាច្រើន​ប្រភេទ​មាន​ទាំង​ម្ហូប​ខ្មែរ និងថៃ ជា​ចំណី​កំពុង​ពេញនិយម​សម្រាប់​យុវវ័យ​អង្គុយ​ញ៉ាំ​។

គួរអោយ​កត់​សម្គាល់​ថាសំរាប់ហាង The Style Food មានបំរើជូនលោកអ្នកនូវគុយទាវទូកបែបថៃដែលមានសាច់​គុយទាវ​មិន​ស្អិត​ជាប់គ្នា ត្រឹមតែប៉ុណ្ណោះម្ចាស់មានភាពបិុនប្រសប់ក្នុងការផ្សំ​គ្រឿង​ទឹក​ស៊ុប​យ៉ាង​ឆ្ងាញ់​ពិសាតំលៃក៏សមរម្យថែមទៀតផង ។​

ម៉្យាងទៀត​ហាង The Style Food មិនមែនមានត្រឹមតែគុយទាវបែបថៃនេះប៉ុណ្ណោះទេ ម្ចាស់ហាងក៏មានអាហារបែបសម្រន់ជាច្រើនមុខទៀតដូចជា ជើងមាន់បំពងខ្ទឹមស ចុងស្លាបមាន់បំពង ឈុតបំពងពិសេស​ មីញាំពងទាកូនពិសេស​ គោគេចពិសេស​ជាដើម។

    

អាស័យដ្ឋាន ៖ផ្ទះលេខ2048,ផ្លូវ បាលីរីសត,សង្កាតកាកាប,ខណ្ឌពោធិសែនជ័យ,ភ្នំពេញ (ខាងក្រោយក្រសួងរ៉ែនិងថាមពលពោធ៍ចិនតុង)។ ចាប់បើកពីម៉ោង​ 2 រសៀល​ អាចមកសាកបាននៅហាង​ The Style Food ពោធិចិនតុង។ មានសេវាដឹកជញ្ជូននៅជិតៗទីតាំងហាង​។

លេខទូរស័ព្ទទំនាក់ទំនង​៖ 070525258 / 017525258

វីដេអូ