
ពីមួយថ្ងៃទៅមួយថ្ងៃ នៅរាជធានីភ្នំពេញនិយាយពីការច្នៃប្រឌិតនៃម្ហូបមួយៗគឺមានច្រើនរាប់សឹងតែមិនអស់ ចុះថ្ងៃនេះមានអ្វីប្លែកទៀតហើយពី KSPG.TV ? ស៊ុបនៅតែជម្រើសដែលអ្នកពិសានៅតែត្រូវការ និងពិសាមិនងាយទ្រលាន់នោះឡើយ ដូច្នេះ KSPG.TV សូមណែនាំកន្លែងមួយ ដែលមានលក្ខណះពិសេសខុសពីហាងដទៃកន្លងមកផងដែរ។



ហាងនេះមានឈ្មោះថា Street Kitchen ដែលជាកន្លែងលក់ម្ហូបសម្រន់់ជាច្រើនមុខ ជាពិសេសគឺ ស៊ុបដែលមានច្រើនរសជាតិ ច្រើនជំរើសសំរាប់ជ្រើសរើស តាមចំណង់ចំណូលចិត្តរបស់អ្នក។ សំរាប់ស៊ុប គឺមានចុងភៅចំណានបានចំអិនយ៉ាងផ្ចិតផ្ចង់ដោយរំងាស់ពីបន្លែ សាច់ និងឆ្អឹងស៊ុប ដោយផ្ទាល់ដៃតែម្តង។



មិនត្រឹមតែប៉ុណ្ណោះនៅ Street Kitchen មិនត្រឹមតែមានអាហារឈ្ងុយឆ្ងាញ់ដូចជា សាច់ជ្រូកអាំងបែបថៃ ញាំស្វាយក្ដាមប្រៃ ស៊ុប K Pot ហើយថែមទាំងមានស្រាបៀរត្រជាក់ៗគួរជាទីឆ្ងាញ់ពិសារជាដើម។
ហាង Street Kitchen Cambodia
លេខទំនាក់ទំនង៖ 023 966 969
ទីតាំង ៖ #19, ផ្លូវ 57, សង្កាត់បឹងកេងកង១ ភ្នំពេញ
វីដេអូ