មាន់បំពងភ្លាមៗ ក្តៅៗស្រង់ចេញពីប្រេងឆា ស្រោចទឹកជ្រលក់លើភ្លើងក្តៅងំលាយជាមួយឈីស និយាយពីថាឃើញភ្លាម ស្រក់ទឹកមាត់ អណ្តាតទារភ្លក្សភ្លេត។ កុំថា Admin សរសេរដូចកំណាព្យណា ឃើញទំនង ហើយឆ្ងាញ់ មានអនាម័យបស់គេមែន បានហ៊ានសរសើរចឹង។






និយាយទៅសម្រាប់ហាងទឹកសៀង និយាយពីអនាម័យ សេវាកម្ម គឺកប់ហើយ, ហើយបើនិយាយពីមុខម្ហូបគឺ ប្លែក ទំនងៗណាស់ ចុងភៅតែងមានការបង្កើតថ្មី ដើម្បីអោយអតិថិជនរបស់ខ្លួន មិនធុញ មានម្ហូបច្រើនសម្រាប់ជ្រើសរើស។ មិនថាជាប្រភេទស៊ុប មុខម្ហូបបាយ ឬភេសជ្ជៈ នោះទេគឺថា ប្លែកខុសគេតែម្តង។




ចឹងប្រសិនបើអ្នកចង់សាកម្ហូបថ្មី ជាមួយហាងសាខាថ្មីរបស់ទឹកសៀង ហើយបើសិនជាអ្នកនៅម្តុំសន្ធរម៉ុកទៀតកាន់តែងាយស្រួលទៀតហើយ មិនពិបាកដូចមុនទៀតទេ ជិតផ្ទះមែនទែន ដែលហាងនេះស្ថិតនៅតាមបណ្តោយផ្លូវលេខ 134 ផ្លូវទល់មុខសាលាបឋមសិក្សាសន្ធរម៉ុក ចុះពីផ្លូវម៉ៅសេទុងបន្តិច ដល់ហាងតែម្តង ខាងស្តាំដៃ។ កុំភ្លេចណាល្ងាចនេះជួបគ្នា…



ហាង ទឹកសៀង
ទូរស័ព្ទ៖ 015 75 80 54
ទីតាំងទី១ ផ្លូវត្រសក់ផ្អែម៖ #124, ផ្លូវ63 (ជិតផ្សារស៊ីឡិប), សង្កាត់ចតុមុខ, ខណ្ឌដូនពេញ, ភ្នំពេញ
ទីតាំងទី២ ទួលទំពូង៖ #95A, ផ្លូវ432 សង្កាត់ទួលទំពួង2, ខណ្ឌចំការមន, ភ្នំពេញ
ទីតាំងទី៣ ផ្លូវលេខ១៣៤ (ផ្លូវទល់មុខសាលាបឋមសិក្សាសន្ធរម៉ុក)
វីដេអូ