តាមប្រភពព័ត៌មាន Daily Mail បានឲ្យដឹងថា La Liga បានបង្ហើបពីតម្លៃខ្លួនរបស់កីឡាករលំដាប់កំពូលៗ ដែលក្នុងនោះ Ronaldo បានដល់ទៅ១ពាន់លានអឺរ៉ូ ។ រីឯ Messi ដែលជាកីឡាករកំពូលដែលនោះបានត្រឹមតែ៣០០លានប៉ុណ្ណោះ ។
ការចាកចេញរបស់ Neymar ក្នុងតម្លៃខ្លួនកប់ក្តោង បានធ្វើឲ្យកក្រើកពិភពបាល់ទាត់ ។ ក្លឹបចាប់ផ្តើមខ្វល់ពីតម្លៃខ្លួនរបស់កីឡាករ ហើយហ៊ានឲ្យថ្លៃដើម្បីកុំឲ្យមានអ្នកមកដណ្តើម ។
ទន្ទឹមនឹងនេះ តម្លៃខ្លួនរបស់ Ronaldo បើយោងតាមកុងត្រារបស់គេចុះជាមួយនឹង Real Madrid មានតម្លៃដល់ទៅ១ពាន់លានអឺរ៉ូ ។ ជាមួយគ្នានេះដែរ មិត្តរួមក្លឹបរបស់គេ Karim Benzema ក៏បានតម្លៃខ្លួនប៉ុននេះដែរ ។
តែសម្រាប់ Messi វិញ ទោះបីជារូបលោកល្បីប៉ុនណាក៏ដោយ ក៏ក្លឹបអ្នកមានបុណ្យ Barcelona ឲ្យមិនលើសពី ៣០០លានអឺរ៉ូដែរ ។ នេះមានន័យថា Messi មានតម្លៃខ្លួនទាបជាងកីឡាករផ្សេងៗទៀត ចំនួន៩នាក់ ៕