រាជធានីភ្នំពេញ៖ អ្នកណាក៍ដឹងថាលោកខេម ជាតារាសំណប់ចិត្តប្រចាំផលិតកម្មថោន ដែលយិតយោងលូតមុខបន្ថែមទៀត។ ថ្មីៗនេះខេមស្រាប់តែលេចឭថា កុងត្រាថតកុននៅទ្រនំផ្សេង ក្លាយជារឿងងឿងឆ្ងល់ហើយមិនដឹងថាសុីថ្លៃប៉ុន្មានទេបានជាថោនយល់ព្រម ។
តាមការអោយដឹងថោនផ្តល់សិទ្ឋិដល់ខេមថតព្រោះផលិតកម្មមួយដែលទាញយកខេមទៅនោះបានជម្រុញការចំណេញពាណិជ្ជកម្មច្រើនដល់ទូរទស្សន៍ថោនទើបមានការសម្រេចផ្តល់ជូន។ រឿងដែលខេមសម្តែងមានចំណងជើងថា”ព្រាយកូនភ្លោះ”ដែលត្រូវចេញថតខែធ្នូនេះហើយក្រុងពាលីផ្លូវការនៅចំនុចភូមិកោះដាច់ ។
ប្រភពបន្តថាទំរាំឆក់បានតែចម្រៀងលំដាបើយុវវ័យនេះបានក៍មានការចូលចរចារជាច្រើនដងដែរទើបទន់ចិត្ត។ចាំមើលថាផលិតកម្មឈ្មោះអ្វីបានក្លាយជាចំនុចថ្មីទាក់ទាញបន្ទាប់ពីសម្រេចគោលដៅជាមួយថោនបាន៕