រាជធានីភ្នំពេញ ៖ មនុស្សមួយចំនួនមានការងឿងឆ្ងល់តៗគ្នាដោយគេមិននឹកស្មានថា តារាចម្រៀងត្រូវមហាជនស្រឡាញ់លើសលុបនោះ សុគន្ឋ និសា បែរជាមិនចង់អោយអ្នកកាសែត ចូលថតរូបបន្តចែកចាយមិត្តអ្នកទស្សនាឡើយ ។
កិរិយាបែបនេះបង្កជារឿងមួយទៅជា ចម្ងល់ម្តេចបានជាបិទ បើទោះជានាងគិតថា ជាជីវិតឯកជន តែមហាជនស្គាល់នាងគ្រប់ទង្វើចេញជាសារធារណៈ ។ ថ្ងៃនេះជាថ្ងៃសិរីសួស្តីដែល និសា ចូលរោងជ័យហើយក្លាយជាព្រឹត្តិការណ៍ធំមួយរបស់សង្គមសិល្បៈ ប៉ុន្តែមិនគួរមានការចេញបម្រាមហាមថតចឹងឡើយ។ អ្នកណាក៍សរសើរដល់ និសា រកបានសេចក្តីសុខមានមែកធាង ហើយនាងគួរតែចែកចាយរូបថ្ងៃសំខាន់ដល់អ្នកគាំទ្រ ។
ការប្រកាន់បែបនេះក្លាយជាការស្រងាកចិត្តខុសប្លែកពីតារាស្រីមួយចំនួន មិនបិទសិទ្ឋិថ្ងៃមង្គលការ ហើយបើកចិត្តអោយសារព័ត៌មានថតរូបតាមចិត្តរីករាយ ។យ៉ាងណានេះជាអាថ៌កំបាំងរបស់និសាដោយមិនទាន់ដឹងថាមានរឿងអ្វីពិតប្រាកដ តែទោះជាយ៉ាងយើងសង្កេតឃើញថា មានបណ្តាញមីឌៀរមួយចំនួន បានទៅផ្តិតយកទិដ្ឋភាពផ្ទាល់ និងបានចែកចាយពេញបណ្តាញសង្គម ។ យ៉ាងមិញយើងមិនទាន់បានមូលហេតុច្បាស់នៅឡើយទេ ហេតុបានជាមានមតិបែបនេះកើតឡើង ៕