អ្នកណាក៏ស្គាល់ដែរគ្រាន់តែនិយាយថា បាយកុលាបអិចធូ ស្រក់ទឹកមាត់បាត់ទៅហើយ ព្រោះតែក្លិនឈ្ងុយដែលចេញពីកន្លែងអាំងសាច់នៅជាប់ចិញ្ជើមផ្លូវ ភាយចេញមក្លិនទ្រាំមិនចង់បានទេ។




អ្វីដែលធ្វើអោយ បាយកុលាបអិចធូ នេះល្បីខ្លាំងនោះ គឺរសជាតិដ៏ឆ្ងាញ់របស់ឆ្អឹងជំនីជ្រូក អ្នកដែលធ្លាប់ទៅញាុំនៅទីនោះហើយ តែងតែសរសើរពីការប្រឡាក់សាច់ ថាពិតជាមានរសជាតិឆ្ងាញ់មែន ហើយគ្រាន់តែមើលគឺ លេបទឹកមាត់ចង់ញាុំភ្លាមហ្មង។ ក្រៅពីនោះ ហាងបាយកុលាបក៏មានម្ហូបជាច្រើនទៀត ដែលរសជាតិក៏មិនណយដែរនោះគឺ ព្រុយត្រីសាម៉ុនអាំង, សាច់ជ្រូកបីជាន់អាំង, ខ្យងអប់ទឺកដូង និងពងមាន់អាំង។




ហាង បាយកុលាបអិចធូ
ទីតាំង៖ ខាងក្រោយអិចធូ
វីដេអូ