និយាយពីអាហារដែលមានតម្លៃ១មឺុនរៀល ហើយញាុំបានឆ្អែតនោះ គឺអ្នកណាក៏ចង់ទៅសាកញាុំដែរ ព្រោះថាពេលខ្លះចំនាយលុយអស់ច្រើន តែនៅតែញាុំមិនឆ្អែតទៀត ជូនកាលស្តាយលុយតែម្តង ចឹងថ្ងៃហ្នឹងសុំបង្ហាញ ហាង ៥កន្លែង ដែលមានត្រឹម ១មឺុន ញាុំបានឆ្អែត រសជាតិក៏ឆ្ងាញ់ដែរ តោះតាមដានវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
ហាង នំបញ្ចុកសាច់អាំង
បើនិយាយពីនំបញ្ចុកសាច់អាំង នំបញ្ចុកក្រឡុកសាច់គោ ហាក់ប្លែកសំរាប់មនុស្សគ្រប់គ្នាព្រោះអ្វី យើងតែងតែលឺនំបញ្ចុកសម្លរការី នំបញ្ចុកសម្លរណាំយ៉ា នំបញ្ចុកសម្លរខ្មែរ។ ចុះនំបញ្ចុកសាច់អាំង និងនំបញ្ចុកក្រឡុកសាច់គោ វិញមានគ្រឿងផ្សំអ្វីខ្លះទៅណ៎?



ហាង នំបញ្ចុកសាច់អាំង
ទូរស័ព្ទ៖ 093 95 99 19
Promotion: 10% ចាប់ពីថ្ងៃទី 10 ដល់ 18 ខែកញ្ញា
បើកលក់៖ ៨ព្រឹក – ៨ៈ៣០យប់
ទីតាំង៖ ផ្ទះលេខ 11C ផ្លូវ112 សង្កាត់ផ្សារដេប៉ូ3 ខណ្ឌទួលគោក ភ្នំពេញ
វីដេអូ
ហាង ស្រីនិច គុយទាវតុងយាុំថៃ
ហាងគុយទាវនាពេលបច្ចុប្បន្ន អាចនិយាយបានថាពិតជាសម្បូរណាស់នៅក្នុងរាជធានីភ្នំពេញយើង តែរសជាតិវិញ គឺមានលក្ខណៈខុសគ្នាទៅតាម ជំនាញចុងភៅម្នាក់ៗ របស់ហាងនីមួយៗផងដែរ ។ សម្រាប់គុយទាវលោកអ្នក ធ្លាប់សាកច្រើនមកហើយមែនអត់? ចុះគុយទាវតុងយាំុថៃនេះ ធ្លាប់សាកនៅហ្នឹង?




ហាង ស្រីនិច គុយទាវតុងយាុំថៃ
ទីតាំងថ្មី: ប្តូរចេញពីក្រោយពេទ្យកុមារជាតិ មកក្បែរ ហ្គារាសសាំង Total ផ្លូវកម្ពុជាក្រោម
ទំនាក់ទំនងទូរស័ព្ទ Tel: 015 929 822 ; 096 6020 393
វីដេអូ
តែ៧០០០៛នឹង ចានក៏ធំ រសជាតិក៏ឆ្ញាញ់ ចាំកាលទៀត!
តែ៧០០០៛នឹង ចានក៏ធំ រសជាតិក៏ឆ្ញាញ់ ចាំកាលទៀត!ហាងគុយទាវនាពេលបច្ចុប្បន្ន អាចនិយាយបានថាពិតជាសម្បូរណាស់នៅក្នុងរាជធានីភ្នំពេញយើង តែរសជាតិវិញ គឺមានលក្ខណៈខុសគ្នាទៅតាម ជំនាញចុងភៅម្នាក់ៗ របស់ហាងនីមួយៗផងដែរ ។ សម្រាប់គុយទាវលោកអ្នក ធ្លាប់សាកច្រើនមកហើយមែនអត់? ចុះគុយទាវតុងយាំុថៃនេះ ធ្លាប់សាកនៅហ្នឹង អានបន្ដ: https://kspg.tv/article/20160#ហាង ស្រីនិច គុយទាវតុងយាុំថៃ#ទំនាក់ទំនងទូរស័ព្ទ Tel: 015 929 822 ; 096 6020 393#ទីតាំងថ្មី: ប្ថូរចេញពីក្រោយពេទ្យកុមារជាតិ មកក្បែរ ហ្គារាសសាំង Total ផ្លូវកម្ពុជាក្រោម
Posted by Facetaste on 6 តុលា 2017
ហាង Street Kitchen Cambodia
បាយមួយឆ្នាំងដូចតែគ្នា តែសម្រាប់បាយមួយឆ្នាំងនេះ Admin សុំនិយាយថាកប់ហើយ កប់ព្រោះតែរសជាតិ និងគ្រឿងផ្សំដ៏ច្រើន ជាមួយចុងភៅដែលធ្វើដោយយកចិត្តទុកដាក់ មានរង្វាស់រង្វាលច្បាស់លាស់ដើម្បីបង្កើតបានបាយឆ្នាំងដីមួយដ៏ឆ្ងាញ់។




ហាង Street Kitchen Cambodia
លេខទំនាក់ទំនង៖ 023 966 969
ទីតាំង ៖ #19, ផ្លូវ 57, សង្កាត់បឹងកេងកង១ ភ្នំពេញ
វីដេអូ
ហាង ប៊្រេនប៊្រេនមីខគោប្រហិតយក្ស
មីខគោ ស្តាប់ទៅសាមញ្ញហើយអ្នកណាៗក៏ធ្លាប់បានស្គាល់បានញ៉ាំហើយថាមានរសជាតិម៉្យាងឆ្ងាញ់ប្លែក ប្រសិនបើចុងភៅ មានការច្នៃប្រឌិតបន្ថែមទៀតនោះរសជាតិម្ហូបនេះប្រាកដជាឆ្ងាញ់មួយកំរិតទៀតមិនខាន ចឹងថ្ងៃនេះ អ្នកដែលចូលចិត្តញ៉ាំខគោ យើងសូមណែនាំកន្លែងលក់មីខគោ មួយកន្លែងដែលមានការលក់មីខគោ ប្លែក ហើយអ្វីដែលប្លែកនោះគឺ មីមួយចានដាក់ប្រហិតតែមួយគ្រាប់ទេ តែមួយគ្រាប់ពេញចានបាត់ហើយ។




ហាង ប៊្រេនប៊្រេនមីខគោប្រហិតយក្ស និងប្រហិតបំពង៤រសជាតិ
ទូរស័ព្ទ៖ 015 701 331 | 078 212 789
ទីតាំង៖ ផ្លូវ១៨៧ ជាប់ភូមិសាច់អាំង ១៦៨ ក្រោយសាលាវ៉ាន់ដា
វីដេអូ
ហាង GREAT PAPAYA
ដើមខែដែរហើយ ចឹងបើមានគំរោងជួបជុំមិត្តភ័ក្រ្ត ឬក្រុមគ្រួសារបង្កើតនូវភាពស្និទ្ធស្នាល ហើយរកកន្លែងញាុំអ្វីដែលប្លែកនោះ យើងសូមណែនាំហាងមួយដែលមានមនុស្សមួយចំនួនធំបានស្គាល់រួចមកហើយ ឈ្មោះថា GREAT PAPAYA ដែលមានទីតាំងស្ថិតនៅម្តុំវិទ្យាល័យស៊ីសុវត្តិតែម្តង។



ហាង GREAT PAPAYA
ទូរស័ព្ទ៖ 077 31 41 91 / 093 777 875
ទីតាំង៖ ស្ថិតនៅម្តុំសាលាវិទ្យាល័យស៊ីសុវត្តិ លើផ្លូវប៉ាស្ទ័រ កែងផ្លូវ ១៧៤ ។ ចាប់បើកពីម៉ោង១០ព្រឹក ដល់ម៉ោង៤ភ្លឺ។
វីដេអូ