ការតុបតែក្នុងហាងទាក់ទាញ រសជាតិអ៊ែម បុគ្គលិកក៏រួសរាយរាក់ទាក់ទៀត អ្នកណាថាមិនចង់ទៅសាកនោះ ចឹងចុងសប្តាហ៍នេះសូមបង្ហាញហាងលោកអ្នកមួយកន្លែង ធានាថាលោកអ្នកនិងពេញចិត្ត គឺហាង បងម៉ាប់អយស្ទ័រ ។



ហាង បងម៉ាប់អយស្ទ័រ អ្នកខ្លះប្រហែលជាស្គាល់ ព្រោះតែហាងគាត់ល្បីឈ្មោះយូរណាស់មកហើយ ព្រមទាំងមានការគាំទ្រយ៉ាងច្រើនផងដែរ ទាំងចាស់ទាំងថ្មី សំណាក់ភ្ញៀវដែលចូលមកញាុំនៅហាងរបស់គាត់ មកហើយចង់មកម្តងទៀត ព្រោះការតុបតែងក្នុងហាងមើលទៅទាក់ទាញ ហើយរសជាតិម្ហូបវិញក៏មិនអន់ដែរ គ្រឿងសមុទ្រអាំងជាច្រើនមុខ ប្រឡាក់គ្រឿងពិសេស អាំងឈ្ងុយៗ ហើយសេវាកម្មដែរ នេះហើយជាហេតុផលដែលគាត់ នៅតែមានអតិថិជនជាច្រើនចូលញ៉ាំរៀងរាល់ល្ងាចពេញៗ ហាងតែម្តង ។




គ្រាន់តែរៀបរាប់ប៉ុណ្ណឹង មានណាស្រក់ទឹកមាត់ឡើងច្រោកហើយ តោះបបួលគ្នាហ្មងទៅល្ងាចនេះណា! ហើយក្រៅពីគ្រឿងសមុទ្រអាំងក៏មានម្ហូបផ្សេងទៀតដែរ សម្រាប់ជ្រើសរើសតាមការចូលចិត្តរបស់លោកអ្នក។
ហាង បងម៉ាប់អយស្ទ័រ
ទូរស័ព្ទ៖ 096 88888 40
ទីតាំង៖ ផ្ទះលេខ13Eo ផ្លូវ288 បឹងកេងកង២
វីដេអូ