នៅរាត្រីយប់នេះ គឺជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដណ្តើមពាន UEFA Champions League រវាងក្រុមកំពូល ទាំង២របស់អេស៉្បាញ Atletico Madrid និង Real Madrid ។ ទំរាំបានឡើងមកដល់វគ្គនេះ ក្រុមទាំង ២ត្រូវជួបជាមួយ ក្រុមខ្លាំងជាច្រើនទៀត ដែលមកពីក្របខណ្ឌដទៃផ្សេងៗទៀត។




រំលឹកកាលពីឆ្នាំ2014 ក្រុមទាំង២ក៏ធ្លាប់បាន ជួបគ្នាម្តងរួចមកហើយនៅវគ្គផ្តាច់ព្រ័ត្រនេះ។ ដែលកាលនោះ គឺក្រុម Atletico Madrid ជាអ្នកនាំមុខក្រុម Real Madrid មុន ប៉ុន្តែក្តីសង្ឃឹមទាំងអស់ត្រូវបំផ្លាញ់ដោយសារ ការស៊ុតយកស្មើររបស់កីឡាករ Ramos ក្នុងនាទី90+។ ហើយបានធ្វើអោយក្រុមទាំង២ ត្រូវប្រកួតថែមម៉ោងរហូតដល់ទៅ១៥នាទី ២ដងទៀត។ ក្នុងការប្រកួតបន្ថែមម៉ោងនេះហើយ ដែលធ្វើអោយ Real Madrid មានឪកាសរកបានដល់ទៅ៣គ្រាប់ នឹងធ្វើអោយ Real គ្រង់ដំណែងជាម្ចាស់ពានកាលឆ្នាំនោះ។ ចុះនៅរាត្រីនេះវិញ តើវានឹងមានរឿងដូច កាលឆ្នាំនោះ? ឫក៏មានអ្វីប្រែប្រួល? ដូច្នេះ សូមកុំភ្លេចរង់ចាំមើលលទ្ធផលទាំងអស់គ្នា យប់នេះ ការប្រកួតចាប់ផ្តើមនៅម៉ោង ១ៈ៤៥នាទី ។
ខាងក្រោមនេះជាវីដេអូការប្រកួតរវាងក្រុមទាំងពីរកាលពីឆ្នាំ ២០១៤
https://www.youtube.com/watch?v=060fY1KxTcs