អីយ៉ាស! ម្ដងនេះលែងសុទ្ធតែលើកយកទីអាថ៍កំបាំងរបស់អ្នកសៀមរាបមកចែកចាយទៀត។ ចង់ដឹងអត់ថាទីអាថ៍កំបាំងរបស់អ្នកសៀមរាបជាអ្វីទៅ? អាថ៍កំបាំងនេះគីជាហាង បុកមាន់សៀមរាប ដែលជាម្ចាស់ដើមនៃមុខម្ហូបបុកមាន់ដែលល្បីខ្លាំងនៅខេត្តសៀមរាបផ្ទាល់។ អ្នកសៀមរាបមួយចំនួនប្រហែលជាធ្លាប់បានទៅសាកនៅហាងបុកមាន់សៀមរាបដែលជាម្ចាស់ដើមនេះរួចមកហើយ ព្រោះអីពេញនិយមខ្លាំងណាស់ ហើយតម្លៃក៏សមរម្យទៀតចាប់ពី៨ពាន់ឡើងអាចញាុំបានហើយ។


ហាងបុកមាន់សៀមរាបពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកសៀមរាបផ្ទាល់ នេះក៏មកពីតម្លៃ សេវាកម្ម ហើយជាពិសេសគឺរសជាតិដើមនៃអាហារនៃហាងនេះផ្ទាល់តែម្ដង។ មុខម្ហូបជាច្រើននៅគ្នុងហាង បុកមាន់សៀមរាប គឺត្រូវបានបង្កើតឡើងដោយការច្នៃប្រឌិតជាស្នាដៃអ៊ុំស្រីដែលជាម្ខាស់ហាងផ្ទាល់តែម្ដង ជាក់ស្ដែងដូចជាបុកមាន់ដែលជាមុខម្ហូបដែលអ៊ុំស្រីម្ចាស់ហាងរូបនេះបានបង្កើតឡើងមុនគេ មានអាយុកាល១២ឆ្នាំមកហើយ។


មិនត្រឹមតែមុខម្ហូបប្លែកៗដែលជាស្នាដៃម្ចាស់ដើមប៉ុណ្ណោះទេ ហាងបុកមាន់សៀមរាប ក៏បានបម្រើជូនអតិថីជននូវមុខម្ហូបបែបខ្មែរច្រើនមុខដូចជា បុកកន្ទុយហេះ ទាកាញ់ មាន់ដុត ភ្លាត្រី និងម្ហូបជាច្រើនមុខទៀតយ៉ាងសម្បូរបែប។ ចំពោះបន្លែដែលយកមកប្រើប្រាស់ជាអន្លក់ ក៏ដូចជាគ្រឿងផ្សំមួយចំនួនគឺសុទ្ធតែជាបន្លែធម្មជាតិស្រស់ៗដែលម្ចាស់ហាងរូបនេះបានដាំដោយខ្លួនឯងផ្ទាល់តែម្ដង។



សម្រាប់បរិយាកាសនៃហាងនេះមានលក្ខណៈបែបធម្មជាតិស្រុកស្រែ មានបរិវេណធំទូលាយងាយស្រួលក្នុងការចតយានយន្ត ពិតជាសាកសមសម្រាប់ការជួបជុំក្រុមគ្រួសារសម្រាកលំហែកាយ។កុំភ្លេចណា!បើសិនបានទៅសៀមរាបឈ្លៀតចូលសាកម្ហូបនៅហាងបុកមាន់សៀមរាបផងណា ព្រោះអីល្បីប្រចាំសៀមរាបហើយជាម្ចាស់់ដើមបុកមាន់ទៀត ហើយទីតាំងមិនពិបាករកទេ គឺតាមផ្លូវទៅបារាយណ៍បត់ស្ដាំចូលតាមក្លោងទ្វាវត្តសណ្ដាន់ ២០០ម៉ែត្រ។



ហាង៖ បុកមាន់សៀមរាប
ទីតាំង៖ ផ្លូវជាតិលេខ6a ផ្លូវទៅបារាយណ៍បត់ស្ដាំចូលតាមក្លោងទ្វាវត្តសណ្ដាន់ ២០០ម៉ែត្រ ភូមិសណ្តាន់ ឃុំទឹកវិល ក្រុងសៀមរាប
ទូរស័ព្ទលេខ៖ 012 235 336 / 088 8235 336
វីដេអូ