ពេលវេលាដើមខែមកដល់ ថ្ងៃនេះយើងសូមលើកយក មីតុងយ៉ាំដុតឈីសម្តងមើល៍ កុំអោយដូចចុងខែ មីកំប៉ុងញឹកពេក។ មីមួយឈុតនេះ មានគ្រឿងផ្សំជាច្រើនមុខ ដូចជាសាច់ បង្គារ មឹក ប្រហិត ,បន្លែ ប៉េងបោះ ម្ទេសប្លោក ម្នាស់ ហើយវាជាអាហារពេលល្ងាចដ៏ពេញនិយមមួយសំរាប់យុវវ័យនៅម្តុំ សាលា IFL ទីតាំងខាងក្រោយ Domino Pizza ផ្លូវ ១១៨ ដែលហាង Volcano Meatball King នេះមានអតិថិជនជាច្រើនចូលញ៉ាំរៀងរាល់ល្ងាចពេញៗ ហាងតែម្តង ។ សំរាប់តម្លៃរបស់ មីតុងយ៉ាំ ដុតឈីស មួយឆ្នាំតម្លៃ 25000៛ ។
ម្ចាស់ហាង ដែលពូកែខាងតុបតែងហាងអោយទាក់ភ្នែកអតិថិជន ចូលញ៉ាំពេញៗហាងនេះ បាននិយាយហាងរបស់គាត់ ក៏មានលក់នៅ អាហារជាច្រើន និងភេសជ្ជៈប្លែកផងដែរ ហើយហាងរបស់គាត់ចាប់បើកដំណើរការពីម៉ោង ៩ព្រឹកដល់ម៉ោង ៩យប់។ ខាងក្រោមនេះជាមុខម្ហូបខ្លះដែលមានលក់នៅហាង Volcano Meatball King ។ ទូរស័ព្ទទំនាក់ទំនងៈ 070 53 55 33


