Starling Ridge Plantation Resort ស្ថិតនៅលើភ្នំ ពោលពេញដោយភាពស្ងប់ស្ងាត់ បរិយាកាសស្រស់ស្រាយ បរិសុទ្ធ តាមបែបធម្មជាតិពិតៗ ហ៊ុំព័ទ្ធដោយទេសភាពព្រៃភ្នំស្រស់ត្រកាល ជាមួយចំការម្រេចខៀវខ្ចី ពិតជាសាកសមសម្រាប់ការសម្រាកលំហែ សាងភាពរ៉ូមែនទិច របស់គូស្នេហ៍ ក៏ដូចជាគ្រួសារ និងការជួបជុំជាក្រុមផងដែរ។




បើលោកអ្នក ធ្វើដំណើរចេញ ពី ទីរួមខេត្តកំពត ឆ្ពោះទៅកាន់រង្វង់មូលសេះស មុននឹងទៅដល់នឹងប្រទះឃើញ ក្លោងទ្វារវត្តកំពង់នង់នៅខាងឆ្វេងដៃ បត់ចូលតាមក្លោងទ្វារ ប្រហែល ៦ គីឡូម៉ែត្រ ដល់ផ្លូវទាល់បត់ស្ដាំ ៦ គីឡូម៉ែត្រ នឹងឃើញក្លោងទ្វារឡើងទៅ ។ ពី ស្តាលីងរីជ រីហ្សត មាន ១៨ បន្ទប់ ចែកចេញជា ៧ ប្រភេទ ដូចជា៖ Starling View ( Honeymoon Room ), Ginger Room, Mango House, Kampuchea Suit, Kampuchea Bungalow, Pepper Room និង Hermitage Villa ។




លោកអ្នកក៏អាចរីករាយនឹង ការដើរទស្សនា ក្នុងចំការម្រេច ជិះកង់កំសាន្តក្នុងរីហ្សត ទស្សនាថ្ងៃលិច ព្រមទាំងអាងហែលទឹកលើភ្នំដែលអាចគយគន់ទេសភាពដ៏ស្រស់ស្អាតពីលើភ្នំបានថែមទៀតផង។ ពី ស្តាលីងរីជ រីហ្សត ក៏មានបម្រើជូននូវម្ហូបអាហារបែបខ្មែរ នឹង បរទេស រួមជាមួយសេវាកម្មបម្រើជូនក្នុងការថត Pre Wedding ។ អ្វីដែលកាន់តែពិសេសនោះ សម្រាប់ការស្នាក់នៅជាលក្ខណៈគ្រួសារ នឹង ទទួលបានការបញ្ចុះតម្លៃរហូតដល់ 30%




Starling Ridge Plantation Resort
លេខទូរស័ព្ទ៖ 089 338 555
ទីតាំង៖ ភូមិកូនសត្វ ឃុំអូរធំ ស្រុកទឹកឈូ ខេត្តកំពត
វេបសាយ៖ www.starlingridge.com
តម្លៃ៖ Starling View 100$ – !50$ (សម្រាប់ Honeymoon)
Ginger Room 95$
Mango House 150$
Kampuchea Suit 130$
Kampuchea Bungalow 95$
Pepper Room 45$
Hermitage Villa 350$ ( បន្ទប់គេង២ បន្ទប់ទឹក១ បន្ទប់ទទួលភ្ញៀវ និងផ្ទះបាយ ផ្ទាល់ខ្លួន)
វីដេអូ៖