ទស្សនារឿងវីណម(Venom) នៅរោងភាពយន្តលេជេនជាមួយនឹងប្រូម៉ូសិនដ៏ពិសេស

លេជេន

0
1275

អ្នកណាខ្លះដែលបានទន្ទឹងរង់ចាំការមកដល់របស់រឿងវីណម (Venom)? ពេលនេះមិនត្រឹមតែមកដល់ទេ តែក៏មានកម្មវិធីពិសេសៗផ្ទួនៗមកជាមួយផងដែរ ប៉ុន្តែមានតែនៅរោងភាពយន្តលេជេនតែប៉ុណ្ណោះ។ ចង់ដឹងថាកម្មវិធីពិសេសទាំងនោះមានអ្វីខ្លះ ? តោះ! ទៅអានអត្ថបទខាងក្រោមទាំងអស់គ្នា៖

+ជាវសំបុត្រកុនទទួលបានអាវយឺតវីណម(Venom) ដ៏ស្រស់ស្អាត

លោកអ្នកគ្រាន់តែជាវសំបុត្រមុនថ្ងៃចាក់បញ្ចាំង ចំនួន ៦សន្លឹក(សំបុត្រធម្មតា) រឺ ២សន្លឹក(Diamond Class) លោកអ្នកនឹងទទួលបានអាវយឺតដ៏ស្រស់ស្អាត មួយភ្លាមៗ! បញ្ជាក់ៈ សម្រាប់កម្មវិធីនេះអាចធ្វើការទូទាត់ប្រាក់តាមរយៈ ផាយ ផេ និងកាតសមាជិកលេជេនបាន​ និង​មាននៅគ្រប់ រោងភាពយន្តលេជេនទាំង៦សាខា។

+បញ្ចុះតម្លៃ 50%ជាមួយនឹងផាយផេសម្រាប់ថ្ងៃចាក់បញ្ចាំងដំបូង

នៅថ្ងៃទី ៤ ខែតុលាដែលជាថ្ងៃបើកឆាក ចាក់បញ្ចាំងដំបូង រោងភាពយន្តលេជេន និង កម្មវិធីទូទាត់ទឹកប្រាក់តាមរយៈ ផាយ ផេ នឹងមានការបញ្ចុះតម្លៃទៅលើសំបុត្រកុនរឿង វីណម ៥០% សម្រាប់ម៉ោងបញ្ចាំងចាប់ពីម៉ោង២រសៀល តទៅនៅគ្រប់រោងភាពយន្តលេជេននៅភ្នំពេញ!

អ្នកណាៗក៏ទៅលេជេនដែរ!!!

Click Here to visit our official website: https://www.legend.com.kh