តើ​អ្នក​ម្តាយ​ទាំងឡាយ​ដឹង​ទេ?​ ផ្សែង​បារី​ធ្វើ​អោយ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃកំរិតណា

No smoking while pregnant

0
1635
nosmoking

កំឡុង​ពេល​មាន​ផ្ទៃពោះ គឺជា​វេលា​ដែល​ស្ត្រី​គ្រប់​រូប​ត្រូវមានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ធានា​ថា​កូន​របស់​ពួក​គេ​កើតមក​មាន​រាង​កាយ​គ្រប់គ្រាន់ និង​មាន​សុខភាព​ល្អ​។ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ធ្វើ​កំហុសឆ្គង​យ៉ាង​ខ្លាំង​ដោយ​ការ​ជក់បារី ឬ ស្រូប​យក​ផ្សែង​បារី ពី​អ្នក​នៅ​ជុំវិញ​។ គ្រប់​ចំនីអាហារ​ទាំងអស់​ដែល​​មា្ត​យ​បាន​បរិភោគ សុទ្ធតែ​ត្រូវ​បាន​បញ្ជូន​ទៅ​អោយ​កូន​តាម​រយៈ​ទងសុក​។ ​ដូចនេះ​ផ្សែង​បារី​ដែល​អ្នក​ម្តាយ​បាន​ស្រូប​យក​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កូន​ដែរ​។ ហើយ​តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា​ការ​ស្រូប​យក​ផ្សែង​បារី​កំឡុង​ពេល​មាន​ផ្ទៃពោះ​អាច​ធ្វើ​អោយ​ប៉ះពាល់​ដល់​ខួរក្បាល​របស់​ទារក នឹង​អាច​ឈាន​ដល់​វិកលចរិត​ទៀត​ផង​។

ដើម្បី​សុខភាព​និង ​អនាគត​របស់​ជីវិត​ថ្មី​មួយ សូមអ្នក​ម្តាយ​ទាំងអស់​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការ​ថែទាំ​សុខភាព​អោយ​បាន​ល្អ​៕

https://www.youtube.com/watch?v=RIpaYr6Gvbk

ប្រភព៖ http://news.health.com