អីយ៉ា! មានមុខម្ហូបថ្មីមិនចេះចប់តែម្ដង ពីហាង មីទាញតុងយ៉ាំ ពេលនេះត្រឡប់មកជាមួយមាន់អាំង ឈ្ងុយបែកផ្សែង អាំងក្ដៅៗលើអណ្ដាតភ្លើង ព្រមជាមួយទឹកជ្រលក់ដល់ទៅ ៦ មុខ បើឃើញបែបនេះហើយ ថាមិនឃ្លានដូចជាកុហកពេក បើទំនងយ៉ាងហ្នឹង បើមិនសាកប្រាកដជាស្ដាយ។



ហាងមីទាញតុងយ៉ាំ ដែលអ្នកទាំងអស់គ្នាធ្លាប់ស្គាល់ជាមួយរសជាតិមីទាញច្រើនមុខ ច្រើនជម្រើស មានទាំងអាហារពេលថ្ងៃផងនោះ ពេលនេះបាននាំយកមុខម្ហូបថ្មីដែលជាមាន់ពូកអាំងយ៉ាងឈ្ងុយឈ្ងប់ បង្កើនរសជាតិជាមួយទឺកជ្រលក់ មិនមែនមួយ មិនមែនពីរមុខ តែរហូតទៅដល់៦មុខ សុទ្ធតែឆ្ងាញ់មាត់ហើយ។



មាន់អាំងអ្នកស្រុកពួក ពីទឹកដីអ្នកសៀមរាប ពេលនឹកឃើញចង់ពិសា ត្រូវអោយលោកអ្នកចំណាយពេលធ្វើដំណើរទៅកាន់ខេត្តសៀមរាបនោះ ពេលនេះមាននៅហាង មីទាញតុងយ៉ាំហើយ ទាំងរសជាតិមាន់ ព្រមទាំងទឺកជ្រលក់ទាំង៦ មុខ មិនធ្វើអោយអ្នកខកបំណងឡើយ រីឯតម្លៃវិញត្រឹមតែ ៤៥០០០៛ ឬ មួយភ្លៅ ១២០០០៛ បើញ៉ាំម្នាក់ឯង ច្បាស់ជាមិនអស់ អញ្ចឹងកុំភ្លេចហៅមិត្តភក្តិទៅជាមួយគ្នាផងណា។



ហាង មីទាញតុងយុាំ
Tel: 061 31 66 83 / 098 809 789
ទីតាំង៖ ផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម
វីដេអូ