មួយរយៈពេលក្រោយមកនេះ យើងសង្កេតឃើញថា វិស័យភាពយន្តក្នុងស្រុក ពិសេសភាពយន្តខ្នាតខ្លី (Short Film) កំពុងមានការចាប់អារម្មណ៍ខ្លាំង មូលហេតុគឺ ដោយសារតែការខិតខំប្រឹងប្រែងផលិត ក៏ដូចជា បច្ចេកទេសថត និងសាច់រឿងមានភាព ទាក់ទាញ អាចចាប់ទាញដៃទស្សនិកជន អោយងាកមកមើលរឿងដែលជាស្នាដៃរបស់ពួកគេវិញបាន។




ជាក់ស្តែង នៅពីក្រោយភាពជោគជ័យនៃការផលិតរឿងខ្លី “ក្តីសង្ឃឹម” ក្រុមការងារបានខិតខំ សម្រិតសម្រាំងក្នុងផលិត ទាំងសាច់រឿង ក៏ដូចជាបច្ចេកទេសក្នុងការថតរឿងខ្លីមួយនេះទាំងថ្ងៃ ទាំងយប់ ក្នុងគោលបំណង ដាស់តឿន នឹងផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាជនខ្មែរ អោយចាប់អារម្មណ៍ ពីការយកចិត្តទុកដាក់ដល់មនុស្សជាទីស្រលាញ់ ថាក្នុងនាមជាកូន តើលោកអ្នកគួរធ្វើអ្វីខ្លះ ដើម្បីតបស្នងដល់លោកអ្នកមានគុណ ចំពោះការខិតខំ ប្រឹងប្រែង ចិញ្ចឹមបីបាច់យើងគ្រប់គ្នា ក៏ដូចជាការ ការពារ លះបង់អ្វីគ្រប់យ៉ាង ទាំងកំលាំងកាយ ចិត្ត ចំពោះកូន ដោយមិនដែលគិតចង់បានការតបស្នងមកវិញអ្វីនោះឡើយ ពីយើងជាកូនៗ កន្លងមក?




ខាងក្រោមនេះជាសកម្មភាពនៅពីក្រោយការផលិតរឿងខ្លី និងវីដេអូរឿងខ្លី ដែលមានចេញផ្សាយនៅលើផេកសារព័ត៌មានកោះសន្តិភាព មានចំណងជើងថា “ក្ដីសង្ឃឹម”។ ចង់ដឹងថាដំណើរការនៃការផលិតមានសកម្មភាពបែបណាខ្លះ ទស្សនារូបភាពខាងក្រោម៖
វីដេអូពេញ
ពេលខ្លះជាគ្រូពេទ្យ ពេលខ្លះជាចុងភៅ ពេលខ្លះជាអ្នកបោកអ៊ុត តែបុគ្គលម្នាក់នោះមិនដែលទាមទារអ្វីពីយើងមកវិញ ក្រៅពីពេលវេលា និងការស្រលាញ់។ទស្សនាភាពយន្តខ្លី “ក្តីសង្ឃឹម” ហើយចែករំលែកការយល់ឃើញរបស់អ្នក។
បានបង្ហោះដោយ Koh Santepheap TV នៅ ថ្ងៃច័ន្ទ 22 តុលា 2018


 
                             
                             
                             
                             
                             
                             
                             
                             
                             
                             
                             
                             
                             
                             
                             
                             
                             
                             
                             
                             
                             
                             
                             
                             
                             
                             
                             
                             
                             
                             
                             
                             
                             
                             
                             
                             
                             
                             
                             
                             
                             
                             
                             
                             
                             
                            