រដូវកាល Christmas មកដល់ហើយមិនថាប្រទេសនៅបែកខាងអ៊ីរ៉ុបប៉ុណ្ណោះទេ បណ្ដាលប្រទេសនៅតំបន់អាស៊ីក៏បានត្រៀមខ្លួនរៀបចំរួចជាស្រាច់សម្រាប់រដូវកាលបុណ្យណូអ៊ែលមួយនេះ កាន់តែពិសេសសម្រាប់អ្នកមានបំណងចង់ដើរកម្សាន្តថ្ងៃបុណ្យ Christmas ខាងមុខនេះទៅប្រទេសសាំងហ្កាពួរ ព្រោះនៅទីនេះមានការរៀបចំយ៉ាងពិសេសសម្រាប់ថ្ងៃខាងមុខនេះ ជាក់ស្ដែង Universal Studio Singapore មានរៀបចំកម្មវិធីពិសេសដូចជា៖ តន្ត្រីChristmas ចាក់គ្រប់ទីកន្លែងក្នុងបរិវេណ ក្បួនដង្ហែរChristmas ព្រិលសប្បនិមិត្ត ការសម្ដែងទាក់ទងនឹង Christmas នឹងការតុបតែងពិសេសៗ មិនថាជាអាហរ ភេសជ្ចៈ វត្ថុអនុស្សាវរីយ៍ផ្សេងៗសុទ្ធតែរៀបចំជាពិសេសសម្រាប់ថ្ងៃ Christmas ទាំងអស់។




លើសពីនោះ Universal បានបន្ថែមម៉ោងបើកដល់ម៉ោង ៩យប់សម្រាប់ថ្ងៃធម្មតា នឹង ១០យបសម្រាប់ថ្ងៃចុងសប្ដាហ៍ នឹងការបញ្ចុះតម្លៃពិសេសសម្រាប់ប្រជាជនសាំងហ្គាពួរទៀតផង។




