តើ​តារាចម្រៀង​រ៉ូ​លី​ន យកប្ដី ឬ​ប្រពន្ធ?

0
710

រាជធានី​ភ្នំពេញ​៖​តារាចម្រៀង​ភេទ​ទី​៣​រ៉ូ​លី​ន តើ​យកប្រពន្ធ ឬ​យកប្តី នេះ​ជា​សំណួរ​ដែល​ពិធីករ​តែងតែ​សួរ​លេងសើច ហើយ​មហាជន​ក៏​ចង់​ដឹង​ដែរ ?

ជួប ច័ន្ទ​កក្កដា ហៅ​រ៉ូ​លី​ន រូបរាង​ជា​ប្រុស​តែ​ចូល​ចិត្ត​តែងខ្លួន​ជា​ស្រី ។ កន្លង​មក​តារាចម្រៀង​រូប​នេះ​ធ្លាប់​ប្រកាស​ថា​ត្រៀមខ្លួន​នឹង​យក​ប្រ​ព​ន្ឋ​ដើម្បី​មានកូន​ត​វង្ស​ត្រកូល ។ ទោះជា​យ៉ាងណា​ក្តី​រ៉ូ​លី​ន ហាក់​មិន​ទាន់​ច្បាស់​ពី​ជំហរ​របស់​ខ្លួន​ទាំងស្រុង​ទេ គឺ​ក្នុង​ចិត្ត​ពិបាក​អារកាត់​។

រ៉ូ​លី​ន និយម​និយាយ និង​បញ្ចេញ​កាយវិការ​អែនអន ជាមួយ​ការ​តុបតែង​កាយ​ជា​មនុស្ស​ស្រី ។ ដូច្នេះ​ហើយ​មហាជន​យល់​ថា​រ៉ូ​លី​ន ប្រហែលជា​មិន​យក​ប្រ​ព​ន្ឋ​ទេ គឺ​នឹង​យក​ភេទ​ដូច​គ្នា​ជា​គូស្នេហ៍ ឬ​ប្រពន្ធ ជាកស្ដែង​ឃើញ​ចូល​ចិត្ត​និយាយ​លែបខាយ​ជាមួយ​បុរស​សង្ហា​ទាំងឡាយ​នៅ​តាម​វេទិកា ផ្សេង​ៗ ។ បែប​នេះ​ហើយ​ទើប​ពេល​ដែល​រ៉ូ​លី​ន​ប្រកាស​ថា​ខ្លួន​យក​ប្រ​ព​ន្ឋ ធ្វើ​ឲ្យ ម្នាក់​ៗ មិនសូវ​មាន​ជំនឿ ហើយនឹង​ចាំ​មើល​ថា​តើ​វា​នឹង​ទៅ​ជា​យ៉ាងណា ?

រ៉ូ​លី​ន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និយាយ​ថា​«​មក​ទល់​ពេល​នេះ​ខ្ញុំ​នៅ​តែ​មាន​គម្រោង​ចង់​រៀប​ការ ហើយ​គិត​ថា​អាពាហ៍ពិពាហ៍​ដែល​កើតឡើង​ទាល់តែ​អារម្មណ៍​ត្រូវចិត្ត​យើង​ទើប​ទៅ​រួច ។ ក្នុង​ពេល​កន្លង​មក​ខ្ញុំ​ធ្លាប់​និយាយ​ថា​ចង់​រៀប​ការ​មែន​ដោយសារ​តែ​ស្រឡាញ់​ក្មេង តែបើ​និស្ស័យ​រុញ​ឲ្យ​ពេញចិត្ត​នារី​ណា​បាក់ចិត្ត​បាក់​អារម្មណ៍ ខ្ញុំ​នឹង​សម្រេចចិត្ត​តែ​ម្តង ។

បើ​យើង​បណ្តោយ​ឲ្យ​ជីវិត​នៅ​ម្នាក់ឯង​ក៏​ពិបាក បើ​មាន​គ្នីគ្នា​ក៏​ល្អ​សម្រាប់​ថែ​គ្នា ។ និយាយ​រួម​អារម្មណ៍​ពេល​នេះ​ពិតជា​មិន​ច្បាស ់អាច​ថា​ទៅ​តាម​និស្ស័យ​សិន បើ​ឱកាសល្អ​ខ្ញុំ​ទទួលយក​តែ​ម្តង »​។

រ៉ូ​លី​ន ជា​អ្នក​ខេត្តកំពង់ស្ពឺ បាន​បោះ​ជំហាន​ចូល​ពិភព​សិល្បៈ​តាម​រយៈ​មិត្តភក្តិ ព្រោះ​គេ​ឃើញ​លោក​មាន​ទេព​កោសល្យ​ពី​ធម្មជាតិ​ពិសេស​ផ្នែក​សំឡេង​តែ​ម្តង ។ រ៉ូ​លី​ន ជា​តារាចម្រៀង​នៅ​ផលិតកម្ម​ថោ​ន​ដោយ​លោក​បាន​ចេញ​បទ​បែប សប្បាយ​ៗ​មួយ​ចំនួន​រួច​មក​ហើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)