Friday, March 29, 2024
spot_img
More

    Latest Posts

    តារា​សម្ដែង​សុវណ្ណ គី​រី បាត់​មុខ​២​ឆ្នាំទៅ​ណា?

    រាជធានី​ភ្នំពេញ​៖ តារា​សម្ដែង​ក្រមិចក្រមើម​លោក​សុវណ្ណ គី​រី បាត់​មុខ​ពី​ពិភព​សិល្បៈ​ប្រមាណ​២​ឆ្នាំ​មក​ហើយ ។ តារា​ជំនាញ​វាយតប់​រូប​នេះ​បាត់​មុខ​ទៅ​ទាំង​ស្ងប់ស្ងាត់ មិនដឹង​ព័ត៌មាន​ថា​លោក​បោះបង់​អាជីព ហើយ​ទៅ​ធ្វើ​អ្វី​នៅ​ទីណា​នោះ​ទេ ។

    កាលពី​ពេល ថ្មី​ៗ​កន្លង​មក ទើប​ធ្លាយ​ដំណឹង​ពី​លោក​សុវណ្ណ គី​រី ពី​ទឹកដី​អា​មេ​រិ​កមក ដោយ​លោក​ឲ្យ​ដឹង​ថា លោក​បាន​ចាក​ចេញពី​អាជីព​សម្ដែង ពី​ប្រទេស​កម្ពុជា​ប្រមាណ​២​ឆ្នាំ​មក​ហើយ ដោយ​លោក​សម្រេច​ចិត្ត​ទៅ​សហរដ្ឋអាមេរិក ដើម្បី​សិក្សា​ភាសា​អង់គ្លេស និង​ជំនាញ​ផលិតកម្ម​វិធី ។ លោក​នឹង​ត្រលប់​មក​កម្ពុជា​វិញ​ប្រហែលជា​៤​ឆ្នាំ​ក្រោយ ដើម្បី​ចាប់​អាជីព​សម្ដែង និង​ផលិតកម្ម​វិធី ។

    ឃ្លាតឆ្ងាយ​ប្រទេស ឆ្ងាយ​ទស្សនិកជន ដូច្នេះ​ហើយ ទើប​លោក​សុវណ្ណ គី​រី បង្ហាញ​ស្នាដៃ​សិល្បៈ​ជា​បទ​ចម្រៀង ដើម្បី​កុំ​ឲ្យ​ស្ងប់ស្ងាត់​ពេក​។ លោក​បាន​ថត​បទ​ថ្មី​មួយ​ក្រោម​ចំណងជើង​ថា «Time Is Not Importan»​ដែល​នេះ​ជា​បទ​បើក​ឆាក​ក្នុង​អាជីព​ចម្រៀង​របស់​ខ្លួន ហើយ​ជា​ស្នាដៃ​រួម​គ្នា ក្រោម​ការ​ជួយ​សម្រួល​តន្ត្រី និង​ទំនុកច្រៀង ដោយ​លោក​ម៉េ​ង ប៊ុ​ន​ឡូ និង​តារា​ជើង​ចាស់​លោក​សុវណ្ណ មុន្នី ។

    លោក​សុវណ្ណ គី​រី និយាយ​ថា​«​ខ្ញុំ​សប្បាយចិត្ត ដែល​ស្នាដៃ​បទ​ចម្រៀង​របស់​ខ្លួន គឺជា​ស្នាដៃ​ប្រឹងប្រែង​រួម​គ្នា​រវាង​ខ្ញុំ លោក​ម៉េ​ង ប៊ុ​ន​ឡូ និង​លោក​សុវណ្ណ មុន្នី ។ លោក សុវណ្ណ គី​រី បញ្ជាក់​ថា បទ​«Time Is Not Important» គឺជា​បទ​ដែល​និពន្ធ​ចេញពី​ការ​យល់​ឃើញ​របស់ខ្ញុំ តែ​មានការ​សម្រួល​ថែមថយ ដោយ​លោក​ម៉េ​ង ប៊ុ​ន​ឡូ និង​លោក​សុវណ្ណ មុន្នី ហើយ​ស​ម្ដៅ​ទៅ​លើ​ជីវិត​ស្នេហា​មួយ បើ​ទោះជា​ស្គាល់​ចិត្តថ្លើម​គ្នា និង​សារភាព​ថា​ស្រលាញ់​គ្នា ក៏​មិន​ប្រាកដ​ថា​អាច​រស់នៅ​ជាមួយ​គ្នា​អស់​មួយ​ជីវិត​នោះ​ទេ ហើយ​ស្នេហា​មួយ​ដែល​ទើប​ស្រលាញ់​គ្នា ដោយ​មិន​ប្រើ​ពេល​យូរ ក៏​មិន​ប្រាកដ​ថា មិន​អាច​រួមរស់​នឹង​គ្នា​បាន​យូរអង្វែង​នោះ​ដែរ ។ មនុស្ស​ពីរ​នាក់​បើ​មានឱកាស​បង្ហាញ​ការ​ស្រលាញ់ គឺ​គួរតែ​ធ្វើ ដោយ​កុំ​រង់ចាំ​ពេលវេលា »​។

    លោក​សុវណ្ណ គី​រី គ្រោង​នឹង​ថត MV បទ​ចម្រៀង​នេះ​នៅ​លើ​ទឹកដី​អា​មេ​រិ​ក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.