ជាការពិតណាស់ គ្រប់ៗគ្នាជានិច្ចជាកាលតែងតែមានការជួបជុំជាលក្ខណៈគ្រួសារ ដើម្បីបង្កើនភាពសប្បាយរីករាយ និងភាពស្និតស្នាល ក្នុងនោះផងដែរគ្រប់គ្នាប្រាកដជាចង់បានទីតាំងមួយដែលផ្តល់នៅភាពងាយស្រួល ក្នុងការជជែកគ្នាលេងបណ្តើរញុាំអាហារបណ្តើរហើយ ចឹងសម្រាប់ Admin សូមណែនាំហាង ៥កន្លែង ដើម្បីជាជម្រើសដល់អ្នកទាំងអស់គ្នា តោះតាមដានអត្ថបទខាងក្រោមនេះ៖
ហាង ទឹកសៀង
ហាង ទឹកសៀង គឺផ្តល់ជូននៅមុខជាច្រើនមុខ ក្នុងនោះផងដែរ មីនុយថ្មីដែលទើបតែបង្កើតថ្មីៗនេះ មានឈ្មោះថា ស៊ុបមហាគ្រួសារ សម្រាប់រសជាតិគឺឆ្ងាញ់ពិសេសតែម្តង ទីតាំងក៏ល្អ ងាយស្រួលក្នុងការជួបជុំគ្រួសារ ឬមិត្តភក្តិ។


ហាង ទឹកសៀង
ទីតាំងទី១ ផ្លូវត្រសក់ផ្អែម៖ #124, ផ្លូវ63 (ជិតផ្សារស៊ីឡិប), សង្កាត់ចតុមុខ, ខណ្ឌដូនពេញ, ភ្នំពេញ
ទីតាំងទី២ ទួលទំពូង៖ #95A, ផ្លូវ432 សង្កាត់ទួលទំពួង2, ខណ្ឌចំការមន, ភ្នំពេញ
ទីតាំងទី៣ #123A-125 ផ្លូវលេខ១៣៤ (ផ្លូវទល់មុខសាលាបឋមសិក្សាសន្ធរម៉ុក)
ទូរសព្ទ៖ 081/093/015 75 80 54
ហាង មីទាញតុងយុាំ
លោកអ្នកមួយចំនួនប្រាកដជាបានស្គាល់ខ្លះមកហើយ សម្រាប់ហាង ហាង មីទាញតុងយុាំ អាចនិយាយបានថាសម្បូរទៅដោយមុខម្ហូបប្លែកៗ ជាប្រចាំតែម្តង ក្នុងនោះសម្រាប់មុខម្ហូបថ្មីដែលទើបតែបន្ថែមនោះ មានច្រើនមុខណាស់ សុទ្ធសឹងតែជាប្រភេទស៊ុប ត្រូវសម្រាប់លក្ខណៈគ្រួសារ។



ហាង មីទាញតុងយុាំ
ទីតាំង៖ ស្ថិតតាមបណ្ដោយផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ TOUS les JOURS កម្ពុជាក្រោម
លេខទូរសព្ទ៖ 096 548 4342 / 061 316 683
ហាង ស៊ុបចង្កាក់ volcano
និយាយដល់ ហាង ស៊ុបចង្កាក់ volcano គឺមានមនុស្សមិនតិចអ្នកទេដែលស្គាល់ ក៏ព្រោះតែភាពល្បីល្បាញប៉ុន្មានឆ្នាំចុងក្រោយនេះ ហាងផ្ទាល់បានបង្កើនសាខាជាច្រើនមិនថាតែក្នុងរាជធានីយើងនោះទេ នៅតាមបណ្តាខេត្តក៏មានស្ទើរតែគ្រប់ខេត្តទៅហើយ ដូចនេះ បើសម្រាប់មុខម្ហូបស៊ុបវិញគឺមានគ្រប់តែម្តង ទឹកស៊ុបក៏មានច្រើនជម្រើសសម្រាប់លោកអ្នកផងដែរ។



ហាង ស៊ុបចង្កាក់ volcano
លេខទូរស័ព្ទ៖067222268 / 090222226
ទីតាំង៖ ក្នុងបរិវេណកោះពេជ្រ ជាប់នឹង ឡាក់គីបឺរហ្គឺរ
បញ្ជាក់៖ បញ្ចុះតម្លៃ ១០% រយៈពេល៣ថ្ងៃចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៩ ចំពោះតែ ឈុតស៊ុប មូយ៉ាង និងឈុតស៊ុបចង្កាក់ទឹកដូងប៉ុណ្ណោះ។
ភោជនីយដ្ឋាន សាកេ
សម្រាប់ទីតាំង ភោជនីយដ្ឋាន សាកេ គឺល្អខ្លាំងណាស់ ស្ថិតក្នុងផ្សារ Mid Town-Mall ផ្ទាល់តែម្តង បរិយាកាសក្នុងហាងធំទូលាយ ងាយស្រួលសម្រាប់ការជជែកគ្នាលេងបណ្តើរ ញុាំស៊ុបបណ្តើរ គឺអែមហ្មង ហើយសម្រាប់មុខម្ហូបក៏មានច្រើនជម្រើសផងដែរ។


ភោជនីយដ្ឋាន សាកេ
លេខទូរសព្ទ៖ 099 785 484/ 015 866 259
ទីតាំង៖ Mid Town-Mall ផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ហាង ពោះគោអាំង ទឹកប្រហុកសាច់បង្គាពិសេស
និយាយថាបើបានស្គាល់ហើយ គឺជាប់ចិត្តតែម្តង ស៊ុបស្មងគោទំនងយកតែមែនទែនហើយ រសជាតិវិញឆ្ងាញ់ប្លែកហ្មង ទីតាំងក៏ធំទូលាយ ងាយស្រួលមានចំណតរថយន្តធំ ទីធ្លាក្នុងហាងក៏ធំ សក្តិសមសម្រាប់ការជួបជុំគ្រួសារ ឬមិត្តភក្តិ។



ហាង ពោះគោអាំង ទឹកប្រហុកសាច់បង្គាពិសេសសាខាបឹងសាឡាង
ទីតាំង៖ ផ្លូវ336 សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ភ្នំពេញ
លេខទូរសព្ទ៖ 096 6666 030 / 012 96 77 13 / 096 88 86 813