ពិតជាពិសេសណាស់ ហាង Louisiana FRIED CHICKEN ដែលជាហាងមាន់បំពងដ៏មានរសជាតិឆ្ងាញ់ល្បីបំផុតក្នុងសហរដ្ឋអាមេរិក ពេលនេះបានបង្ហាញវត្តមានក្នុងស្រុកខ្មែរហើយ គឺនៅ ជីបម៉ុង នរោ ម៉ល ជាន់ទី៣។ ម៉ោះៗតែប៉ុណ្ណេះ ដឹងតែឆ្ងាញ់មាត់ទៀតហើយ ចឹងគួរតែសារេ បបួលអ្នកចូលចិត្តញ៉ាំមាន់បំពងមកកាន់ទីនេះមកដឹងតែពេញចិត្តហ្មង។



លក្ខណៈពិសេសដែលធ្វើអោយមាន់បំពង នៅហាង Louisiana FRIED CHICKEN ឆ្ងាញ់ និងល្បីខ្លាំងនោះ ក៏ព្រោះតែចុងភៅបានយកសាច់មាន់ស្រស់ៗ ដាក់ចំអិនថ្មីៗតាមការកុម្មង់របស់អតិថិជន ដែលធ្វើអោយសាច់មាន់មិនស្ងួត និងមានក្លិនឈ្ងុយ រសជាតិឆ្ងាញ់ប្លែកមាត់ខុសដាច់ពីគេតែម្ដង។ បន្ថែមពីលើមាន់បំពងដ៏ឆ្ងាញ់ ក្នុងហាងក៏មានអាហារសម្រន់ឆ្ងាញ់ៗជាច្រើន មានប៊ឺហ្គឺ សាំងវ៉ិច គ្រឿងសមុទ្រដ៏មានរសជាតិ និងភេសជ្ជៈច្រើនមុខផងដែរ។



នៅចាំអីទៀត ស្គាល់ហាងល្បីមានរបស់ញ៉ាំឆ្ងាញ់ៗ មិនចេះខ្វះបែបនេះហើយ សារេពេលវេលាណាត់គ្នាមកណា។ ចំពោះទីតាំង គឺស្ថិតនៅ ជីបម៉ុង នរោ ម៉ល ជាន់ទី៣ តាមបណ្តោយផ្លូវនរោត្តម កែងផ្លូវ ៣៦០ និង ៣៧០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ៕






ហាង Louisiana FRIED CHICKEN
លេខទូរសព្ទ៖ 096 6 897 897
ទីតាំង៖ ស្ថិតនៅ ជីបម៉ុង នរោ ម៉ល ជាន់ទី៣ តាមបណ្តោយផ្លូវនរោត្តម កែងផ្លូវ ៣៦០ និង ៣៧០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ
វីដេអូ៖