ក្នុងកម្មវិធីប្រឡងសមត្ថភាពប្លែកៗដែលគ្រប់គ្នាស្គាល់ថា America’s Got Talent នោះកាលពីរាត្រីថ្ងៃ អង្គារ៍ ទី៧ កន្លងទៅនេះ ក្នុងចំណោមបេក្ខជនជាច្រើនរូប មានក្មេងស្រីអាយុ ១២ឆ្នាំម្នាក់ ឈ្មោះថា Grace VanderWaal ដែលជា បេក្ខជនទទួលបានប៊ូតុង “មាស” ដែលជាប៊ូតុងពិសេសមួយផ្ដល់សិទ្ធិឲ្យបេក្ខជនបន្តទៅវគ្គ Live Show។ ប៊ូតុងពិសេសនេះ Grace VanderWaal ទទួលបានពី Judges ម្នាក់ក្នុងចំណោម បួននាក់របស់កម្មវិធី បន្ទាប់ពីគេបានបង្ហាញសមត្ថភាព ច្រៀងគួរអោយស្រលាញ់និងសម្តែងជាមួយនឹងបទចម្រៀងដើមនៃការជ្រើសរើសរបស់នាងថែមទៀត។ នេះជា ទង្វើក្លាហានរបស់នាងផ្ទាល់ ចង់ដឹងថា នាងមានសមត្ថភាពកំរិតណា ទស្សនា ទាំងអស់គ្នា។

https://www.youtube.com/watch?v=stRLML90Kss
ប្រភពពី YouTube Channel America’s Got Talent