ដឹកឲ្យអត់គិតលុយទៀតហើយ សំខាន់សុទ្ធតែកន្លែងឆ្ងាញ់ទៀត។ របស់ធ្លាប់តែទៅញ៉ាំញឹកញាប់ មកពីអាកូវីដហ្នឹង បំផ្លាញក្តីសុខគេអស់ ធុញណាស់។ ឥឡូវទាន់ឱកាសល្អ គេដឹកឲ្យហ្វ្រី កុម្ម៉ង់ញ៉ាំឲ្យហើយ អាចសម្រួលសេដ្ឋកិច្ចបានខ្លះ។
ហាង លតឆា កាពីតូលចាស់
មិនតិចជំនាន់នោះទេ តាំងពីទសវត្សរ៍៨០មកដល់បច្ចុប្បន្ននេះ ការគាំទ្រនៅតែបន្តមាន ទីតាំងលក់ លតឆា កាពីតូលចាស់ រសជាតិម្ចាស់ដើម លក់៣៧ឆ្នាំមកហើយ អ្នកលក់តជំនាន់ អ្នកញ៉ាំតកូនតដល់ចៅ នៅតែចូលចិត្តរសជាតិមួយនេះ។ ហើយសម្រាប់ App ដឹកជញ្ជូនមួយចំនួនមានការដឹកជញ្ជូនឥតគិតថ្លៃទេណា។
ហាង លតឆា កាពីតូលចាស់
ទីតាំង៖ ផ្លូវ 148 ផ្សារកណ្តាល ជិតសាលាបឋមនរោត្តម
លេខទូរស័ព្ទ៖ 012 788 827
លក់ចាប់ពីម៉ោង១២ ដល់ ៨យប់
ប្រហិត ចែ ម៉ី
ប្រហិតចែម៉ី សាលាចិន បាត់ដំបង ធ្វើដោយខ្លួនឯងរសជាតិដូចកាលជំនាន់១៩៩០ជាងចឹង ជាមួយនឹងទឹកជ្រលក់រសជាតិសណ្តែកដី ឆ្ងាញ់អស់ទាស់។
ហាង ប្រហិត J Mey សាលាចិន (សាខាភ្នំពេញ)
លេខទូរស័ព្ទ៖ 070 9999 38/ 096 801 6666
ទីតាំង៖ ខាងជើងបេនឡានផ្សារថ្មី ផ្ទះលេខ ១៣ ផ្លូវ ៦៧ ច្រកចូលតានធនាគារ ANZ Royal
ពិភពប្រហិត ០០៧
ប្រហិតដែលមានរសជាតិឆ្ងាញ់ មិនថាទៅដល់ទីណានោះទេ គឺនៅតែលក់ដាច់ និងមានការនិយមចូលចិត្តញ៉ាំដដែល ដូចជាហាងពិភពប្រហិត០០៧នេះជាដើម ដែលល្បីជាង២០ឆ្នាំហើយ នៅក្រោយវិទ្យាល័យព្រះស៊ី សុវត្ថិ រហូតដល់បច្ចុប្បន្នបានផ្លាស់ប្តូរមកដល់ម្តុំបាក់ទូកក៏ពិតមែនតែ និយាយពីភាពល្បីល្បាញរសជាតិឆ្ងាញ់របស់ហាងមួយនេះនៅតែមានអតិថិជនគាំទ្រខ្លាំង ហើយលក់ដាច់១ថ្ងៃអស់ចាប់ពី៦០ ទៅ៧០គីឡូគ្មានសល់ទេ។ ហើយសម្រាប់ App ដឹកជញ្ជូនមួយចំនួនមានការដឹកជញ្ជូនឥតគិតថ្លៃទេណា។
ហាង ពិភពប្រហិត០០៧
ទូរស័ព្ទ៖ 012 859 952 / 098 999 838 ទទួលដឹកជញ្ជូនដល់ផ្ទះ
ទីតាំង៖ ផ្ទះលេខ 92-93E0 ផ្លូវ 164 សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា ភ្នំពេញ