ខ្លាចមិនហ៊ានចេញក្រៅ តែឃ្លាននំបញ្ចុក ធ្វើម៉េច? មានគេដឹកឲ្យដល់ផ្ទះតើ ចង់ញ៉ាំអីគ្រាន់តែលើកទូរសព្ទមកចុចប្រហែលតែពីរ បីនាទីទៅបានញ៉ាំហើយ។ ហាងនំបញ្ចុកមានច្រើន តែហាង ៣ នេះរសជាតិប្លែកៗពីគេ លក់ដាច់ខ្លាំងរហូតដល់ពង្រីកហាងទៀត។
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ នរណាមិនល្បី គឺថាអោយតែអ្នកណាបានទៅញ៉ាំតែងតែលាន់មាត់សរសើរជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់បានញ៉ាំមួយចានហើយ ច្បាស់ជាចង់ថែមមួយចានទៀតហ្មង។ ក្រៅពីមានម្ហូបឆ្ងាញ់ៗក្នុងហាងក៏មានភេសជ្ជៈជាច្រើន ក្នុងនោះក៏មានកាហ្វេដូងក្រឡុក និងទឹកអំពិលទុំសណ្ដែកដី ដ៏ឈ្ងុយ ផងដែរ។ អាចទិញតាម App Bloc ព្រោះមានហ្វ្រីដឹកជញ្ជូន។




ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
លេខទូរសព្ទ៖ 017 447 333
ទីតាំង៖ ផ្ទះលេខ១៧E0 ផ្លូវលេខ ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ
ហាង នំបញ្ចុកដុះផ្សិត
អ្នកលក់ប្រាប់ថាអ្នកមកញ៉ាំច្រើន ចឹងទៅអត់កន្លែងអោយពួកគាត់អង្គុយ តែឥឡូវយើងបានរៀបចំជាថ្មី ហើយពង្រីកកន្លែងអោយធំជាងមុន មានកៅអីអង្គុយច្រើនចាំទទួលពួកគាត់។ អាចកុម្ម៉ង់បានតាម App Muuve និង Nham24។



ហាង នំបញ្ចុកដុះផ្សិត
ទូរស័ព្ទ៖ 081 8888 31 | 077 78 77 73
អាស័យដ្ឋាន៖
– សាខាទី១ ផ្លូវលេខ ២០០ ជិតសាលាវិទ្យាល័យ ស៊ីសុវត្តិ ក្រោយធនាគារវឌ្ឍនៈ
– សាខាទី២ ផ្លូវលេខ ១១០ ចូលតាមកាច់ជ្រុង River House Lounge
ហាង នំបញ្ចុក កេរម៉ែ
នំបញ្ចុកមួយចាននេះ គ្រាន់តែឃើញធ្វើឱ្យយើងស្រក់ទឹកមាត់តាំងពីពេលដែលយើងលាយទឹកជ្រលក់ម្ល៉េះ ហើយប្រសិនបើជំនាញក្នុងការលាយទឹកជ្រលក់ទៀតដឹងតែអ៊ែមមាត់មិនខានទេ។ បើងាកទៅមើលភ្ញៀវដែលចូលទៅញ៉ាំនៅកន្លែងគាត់វិញ យើងក៏អាចនិយាយបានថាពិតជាលក់ដាច់ខ្លាំងមែន ហើយអ្វីដែលម្ចាស់ហាងបានប្រាប់ថាក្នុង១ថ្ងៃគាត់លក់អស់នំបញ្ចុកចន្លោះពី៥០ គីឡូ ទៅ៦០គីឡូក្រាមអីណោះ លក់ដាច់គ្មានសល់នោះទេ ។ អាចកុម្ម៉ង់បានតាម App Nham24 ។




ហាង
នំបញ្ចុក កេរម៉ែ
ទូរសព្ទ៖
012
488 993
ចាប់បើកពីម៉ោង
11:00
ថ្ងៃត្រង់រហូតដល់
11:00យប់
ទីតាំង៖ ស្ថិតកែងផ្សារចាស់ផ្លូវលេខ110
កែងផ្លូវលេខ
13
សង្កាត់ផ្សារ
កណ្តាលទី១ ,ខណ្ឌ
ដូនពេញ