វិធីរក្សាបន្លែ ផ្លែឈើ និងអាហារទុកបានយូរ មិនងាយខូច ញ៉ាំទៅមិនប៉ះពាល់សុខភាព ទោះទុកច្រើនថ្ងៃក៏ដោយ

ប្រយ័ត្នដាច់ស្បៀង COVID-19 រាតត្បាតខ្លាំង ត្រូវរៀបចំម្ហូបអាហារទុកឲ្យបានល្អ

0
6673

អំឡុង​ពេល​ COVID-19 កំពុង​តែ​រាត​ត្បាត​ ប្រជាជន​តាម​ផ្ទះ​សម្រុក​ទិញ​អាហារ បន្លែ ផ្លែ​ឈើ​ ដើម្បី​ស្តុក​ទុក​ ព្រោះ​ខ្លាច​មិន​ហាន​ចេញ​ក្រៅ​។​ តែ​បើ​ចេះ​តែ​ទិញ​ទុក​ តែ​មិន​ដឹង​ពី​វិធី​រក្សា​ទុក​ត្រឹម​ត្រូវ​ អាច​ធ្វើ​ឲ្យ​អាហារ​ទាំង​នោះ​ឆាប់​ខូច​ ញ៉ាំ​ទៅ​ប៉ះពាល់​ដល់​សុខភាព​ និង​ខាត​លុយ​ថែម​ទៀត​។​ អ៊ីចឹង​មក​ដឹង​វិធី​រក្សា​ទុក​ត្រឹម​ត្រូវ​ទាំង​អស់​គ្នា​៖​

សាច់​​​ ឬ​ត្រី​ ត្រូវ​ទុក​ក្នុង​ប្រអប់​បិទ​ជិត

សាច់​ឆៅ​ ស៊ុត​ ទឹក​ដោះ​គោ​ ទុក​នៅ​កន្លែង​ចំហ​ចោល​ ប្រៀប​ដូច​ជា​បើក​ដៃ​ឲ្យ​បាក់​តេរី​រស់​នៅ​អ៊ីចឹង​។​សាច់​ឆៅ​ឬ​ឆ្អិន​ គួរ​តែ​ទុក​ក្នុង​ប្រអប់​បិទ​ជិត​ មុន​នឹង​យក​ដាក់​ក្នុង​ទូរ​ទឹកកក​។​​សាច់​ឆៅ​ និង​ឆ្អិន​​ត្រូវ​ដាក់​នៅ​កន្លែង​ផ្សេង​គ្នា​ ដើម្បី​រក្សា​អនាម័យ។​

​​ទុក​បន្លែ​ និង​ផ្លែ​ឈើ​ នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា

គ្នា​យើង​ភាគ​ច្រើន​តែង​ធ្វើ​ខុស​ ដោយ​ដាក់​ផ្លែ​ឈើ​នៅ​កន្លែង​តែ​មួយ​ជា​មួយ​នឹង​អាហារ​ស្រស់​ផ្សេង​ទៀត​។​ បន្លែ​និង​ផ្លែ​ឈើ​ គួរ​តែ​ដាក់​ក្នុង​ថង់​ក្រដាស​ ហើយ​ដាក់​នៅ​កន្លែង​ផ្សេង​គ្នា​ បើ​ដាក់​ជិត​គ្នា​ ឬ​ក្នុង​ប្រអប់​តែ​មួយ​ នឹង​ធ្វើ​ឲ្យ​វា​ងាយ​ខូច​។​ មុន​នឹង​យក​ទៅ​ដាក់​ក្លា​សេ​ គួរ​តែ​លាង​សម្អាត​ឲ្យ​បាន​ស្អាត​ និង​ដាក់​ឲ្យ​ស្ងួត​សិន ព្រោះ​បើ​ដាក់​ទាំង​សើម​ នឹង​ឆាប់​រលួយ​។​

ទឹក​ដោះ​គោ​ត្រូវ​ដាក់​ក្នុង​ដប​ជ័រ

ទឹក​ដោះ​គោ​ដាក់​ក្នុង​ដប​ជ័រ​ គឺ​ល្អ​ជាង​ក្នុង​ប្រអប់​ក្រដាស​ ព្រោះ​បាក់តេរី​នឹង​រស់​នៅ​ជិត​គម្រប​ដប​ និង​ចម្លង​មក​យើង​នៅ​ពេល​ចាក់​យក​មក​ផឹក​។

អាហារ​សល់​ត្រូវ​រក្សា​ទុក​ដោយ​បិទ​ជិត

ទុក​ម្ហូប​ដែល​នៅ​សល់​ ក្នុង​ចាន​ ឬ​ប្រអប់​ ដោយ​គ្រប​ប្លាស្ទិក​ពី​លើ​ឲ្យ​ជិត។​ ម្ហូប​សល់​ គួរ​តែ​ដាក់​ក្នុង​ទូរ​ទឹកកក​ក្នុង​រយៈ​ពេល​ ២ ម៉ោង​ក្រោយ​ពេល​ចម្អិន​ហើយ​។​ មិន​ចាំ​បាច់​ទាល់​តែ​ម្ហូប​ត្រជាក់​ទេ​។​

អាហារ​មិន​គួរ​ទុក​ក្នុង​ទូរ​ទឹកកក​

អាហារ​នឹង​ឆាប់​ខូច​ បាត់​បង់​រសជាតិ​ ឬ​មិន​អាច​យក​ចម្អិន​បាន បន្ទាប់​យក​ទៅ​ដាក់​ក្នុង​ទូទឹកកក​ ដូច​ជា​ ខ្ទឹម​បារាំង​ ដំឡូង​បារាំង​ ខ្ទឹម​ស​ ប័រ​ ប៉េងប៉ោះ​ ចេក នំប៉័ង​ ផ្លែ​ឪឡឹក ទឹក​ឃ្មុំ​ ផ្លែ​ប៉ោម​ កាហ្វេ ស៊ុត​ ជាដើម​។​​