ថ្វីត្បិតតែ ខ្យងមានរូបរាងមិនស្អាតមែន តែវាអាចក្លាយជាអាហារដ៏ឆ្ងាញ់មួយមុខ ដែលយើងនៅតែនឹកឃើញ នឹងមានអារម្មណ៍ថាឃ្លានបើ យើងឃើញមុខម្ហូបណាថ្មី ហើយមានការច្នៃប្រឌិត និងមានរសជាតិឆ្ងាញ់។ តួយ៉ាងដូច មុខម្ហូបថ្មីខាងក្រោមនេះចឹង លោកអ្នកប្រាកដជាមានអារម្មណ៍ថាប្លែក ប្លែកទាំងឈ្មោះ ប្លែកទាំងរូបរាង ឃើញស្រក់ទឹកមាត់ ចង់សាកម៉ង នោះគឺ “ខ្យងដុតទឹកម្ទេស និងខ្យងដុតទឹកម្រេច” ។ ហ៊ានអត់ចុចមើលវីដេអូខាងក្រោមអោយស្រក់ទឹកមាត់?
ហាងភូមិគ្រឹះលៀស ដែលល្បីពេញនិយមនៅម្តុំ X2 (#40, ផ្លូវ 55, សង្កាត់ចតុមុខ, ខណ្ឌដូនពេញ) ចាប់បើកដំណើរការពី ម៉ោង ១១ព្រឹក ដល់ម៉ោង ៩យប់ មានលក់នៅ ប្រភេទម្ហូប ច្រើនមុខដូច ខ្យងដុតម្ទេស ដុតម្រេច ដុតការី លៀសទន្លេដុតអំពិលទុំ លៀសសមុទ្រ-ល-។ ទូរស័ព្ទលេខ៖ 086 93 33 32


