បន្តិចទៀតនេះ Turkey នឹងប៉ះ Croatia ក្នុងពូល D យកមួយណា

Turkey vs Croatia

0
1126
Turkey vs Croatia

ជំនួបគូរបើកឆាកក្នុងពូល D រវាងក្រុម Turkey នឹង Croatia ។ ចំពោះពហុកីឡាដ្ឋានដែលត្រៀមទទួលការប្រកួតនេះ គឺមានឈ្មោះថា Parc des Princes ស្ថិតក្នុងទីក្រុង Paris ដែលអាចទទួលអ្នកទស្សនាបានរហូតដល់ទៅ 47,294នាក់ នឹងកីឡាដ្ឋាននេះចាប់បើកដំណើរនៅឆ្នាំ1972។
រីឯអាជ្ញាកណ្តាលដែលទទួលភារកិច្ចកាត់សេចក្តីការប្រកួតនេះគឺ លោក Jonas Eriksson នឹងជំនួយការអាជ្ញាកណ្តាលគឺលោក Mathias Klasenius, លោក Daniel Wärnmark, លោក Stefan Johannesson នឹងលោក Markus Strömbergsson ។

ប្រវត្តិរបស់ក្រុមជំរើសជាតិ Turkey

Turkey គឺជាក្រុមមួយដែលមានឳកាសមកលេងវគ្គបែកចែកពូលនេះ រហូតដល់ទៅ ៤ដងរួមបញ្ចូល ទាំងឆ្នាំនេះ ផងដែរ។ ចំពោះលទ្ធផលដែលល្អបំផុត គឺក្រុមនេះបានឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព័ត្រ ក្នុងឆ្នាំ2008។ លទ្ធផល ៥ប្រកួតចុងក្រោយ គឺ ឈ្នះ៣ ស្មើ១ ចាញ់១។
– Turkey 1-0 Montenegro
– England 2-1 Turkey
– Austria 1-2 Turkey
– Turkey 2-1 Sweden
– Turkey 0-0 Greece
សំរាប់កីឡាករដែលអាចជាជំរើស11នាក់សំរាប់យប់នេះគឺ Volkan Babacan, Gokhan Gonul, Mehmet Topal, Hakan Balta, Caner Erkin, Ozan Tufan, Selcuk inan, Volkan Sen, Hakan Calhanoglu, Arda Turan និង Burak Yilmaz។

ប្រវត្តិរបស់ក្រុមជំរើសជាតិ Croatia
ឆ្នាំ2016 គឺជាលើកទី៥ របស់ក្រុមជំរើសជាតិ Croatia ដែលបានបង្ហាញខ្លួនក្នុងពានរង្វាន់ទ្វីបអ៉ីរ៉ុប។ ចំពោះលទ្ធផលដែលល្អបំផុត គឺក្រុមនេះបានឡើងទៅដល់វគ្គ Quarter-final ចំនួន២ដង គឺក្នុងឆ្នាំ1996 និងឆ្នាំ2008។ លទ្ធផល ៥ប្រកួតចុងក្រោយ គឺ ឈ្នះ៤ ស្មើ១។
– Croatia 10-0 San Marino
– Croatia 1-0 Moldova
– Hungary 1-1 Croatia
– Croatia 2-0 Israel
– Russia 1-3 Croatia
សំរាប់កីឡាករដែលអាចជាជំរើស11នាក់សំរាប់យប់នេះគឺ Subasic, Srna, Corluka, Vida, Strinic, Badelj, Modric, Rakitic, Brozovic, Perisic និង Mandzukic។
ក្រុមទាំង២ ធ្លាប់បានជួបគ្នា៤ដងមកហើយ ក្នុងនោះក្រុម Croatia ឈ្នះ៣ដង ចាញ់១ដង។
– Croatia 0-0 (agg: 3-0) Turkey
– Turkey s 0-3 Croatia
– Croatia 1-1 (aet, 1-3 pens) Turkey
– Turkey 0-1 Croatia

បើតាមការវិភាគ គឺក្រុមទាំង២ អាចស្មើគ្នាច្រើន។ កុំរង់ចាំមើល ការប្រកួតនាវេលាបន្តិចទៀតនេះ ត្រូវនឹងម៉ោង ៨យប់នេះ ថាតើត្រូវតាមការវិភាគ ឬក៏អត់?

[fbvideo link=”https://www.facebook.com/uefaeuro/videos/1151706841548827/” width=”696″ height=”400″ onlyvideo=”1″]