ក្នុងរាត្រីនេះ ជាជំនួបរបស់ក្រុមខ្លាំងទាំង២ក្នុងពូល C គឺ Germany នឹង Ukraine ។ ហើយពហុកីឡាដ្ឋានដែលនឹងទទួលការប្រកួតរបស់ក្រុមទាំង២ មានឈ្មោះថា Stade Pierre Mauroy ស្ថិតក្នុងទីក្រុង Lille ដែលអាចទទួលអ្នកគ្រាំទ្របាន 49,822នាក់ នឹងកីឡាដ្ឋាននេះចាប់បើកដំណើរនៅខែមករា ឆ្នាំ2012។
អាជ្ញាកណ្តាលដែលនឹងមកកាត់សេចក្តីក្នុងការប្រកួតនេះគឺ លោក Martin Atkinso នឹងជំនួយការអាជ្ញាកណ្តាលគឺលោក Michael Mullarkey, លោក Stephen Child, លោក Michael Oliver នឹងលោក Craig Pawson ។
ប្រវត្តិរបស់ក្រុមជំរើសជាតិ Germany
Germany គឺជាក្រុមមួយដែលមានបទពិសោធន៏ច្រើនក្នុងការប្រកួតពានទ្វីបអ៊ឺរ៉ុប ដោយបានបង្ហាញខ្លួនរហូតដល់ ទៅ ១២ដង ហើយទទួលបានពាននេះ៣ដង នឹងទទួលបានលេខ២ ចំនួន ៣ដងដែរ។ ចំពោះលទ្ធផលដែលល្អបំផុត គឺក្រុមនេះបានឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព័ត្រក្នុងឆ្នាំ2008។ លទ្ធផល ៥ប្រកួតចុងក្រោយ គឺ ឈ្នះ២ ចាញ់៣។
– Germany 2-0 Hungry
– Germany 1-3 Slovakia
– Germany 4-1 Italy
– Germany 2-3 England
– France 2-0 Germany
សំរាប់កីឡាករដែលអាចជាជំរើស11នាក់សំរាប់យប់នេះគឺ Neuer, Howedes, Mustafi, Boateng, Hector, Kroos, Khedira, Muller, Ozil, Draxler និង Gomez។ ចំពោះកីឡាករ Hummels គឺមានបញ្ហារបួស។
ប្រវត្តិរបស់ក្រុមជំរើសជាតិ Croatia
ឆ្នាំ2016 គឺជាលើកទី២របស់ក្រុមជំរើសជាតិ Ukraine ដែលបានបង្ហាញខ្លួនក្នុងពានរង្វាន់ទ្វីបអ៉ីរ៉ុប។ លទ្ធផល ៥ប្រកួតចុងក្រោយ គឺ ឈ្នះទាំង៥។
– Albania 1-3 Ukraine
– Romania 3-4 Ukraine
– Ukraine 1-0 Wales
– Ukraine 1-0 Cyprus
– Ukraine 2-0 Slovenia
សំរាប់កីឡាករដែលអាចជាជំរើស11នាក់សំរាប់យប់នេះគឺ Pyatov, Fedetskiy, Khacheridi, Rakitskiy, Shevchuk, Stepanenko, Sydorchuk, Garmash, Yarmolenko, Konoplyanka និង Zozulya។
ក្រុមទាំង២ ធ្លាប់បានជួបគ្នា៤ដងមកហើយ ក្នុងនោះក្រុម Germany ឈ្នះ២ដង ស្មើរ២ដង។
– Germany 4-1 (agg: 5-2) Ukraine
– Ukraine 1-1 Germany
– Ukraine 0-0 Germany
– Germany 2-0 Ukraine
បើតាមការវិភាគ គឺក្រុម Germany មានសង្ឃឹមឈ្នះ Ukraine 2-0 ឬក៏ 3-1។