Wednesday, October 9, 2024
spot_img
More

    Latest Posts

    តើធ្វើយ៉ាងណា បានរកឃើញអាណាចក្រទីក្រុងបុរាណដ៏អស្ចារ្យ ដែលកប់ក្នុងព្រៃអង្គរវត្ត?

    ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឡាស៊ែរ​ពិនិត្យ​មើល​ស្ថានភាព​ផ្ទៃដី​បាន​រក​ឃើញ​អាណាចក្រ​ទីក្រុង បុរាណ​ដ៏​ស្កឹមស្កៃ​កប់​នៅ​ក្នុង​ព្រៃអង្គរ​វត្ត​។ ទីក្រុង​បុរាណ​ទាំងនោះ​ត្រូវ​បាន​គេ​ដឹង​ថា​បាន កសាង​តាំងពី​សតវត្ស​ន៍ទី​១២ មក​ម៉្លេះ។​

    ​បុរាណ​វិទូ​បាន​រក​ឃើញ​ទីក្រុង​ជា​ច្រើន​ដែល​មិន​បាន​មាន​កំណត់​ត្រា​ពី​មុន​មក​នៅ​ក្នុង​ឯកសារ និង​មាន​អាយុកាល​ចន្លោះ​ពី​៩០០​ឆ្នាំ ទៅ ១៤០០​ឆ្នាំ​នៅ​ក្រុង​អង្គរ​។ ទីក្រុង​បុរាណ​ទាំងនោះ ខ្លះ​មាន​ទំហំ​ធំ​ជាង​ទីក្រុង​បច្ចុប្បន្ន​ទៅ​ទៀត​។​

    ​ការ​ស្រាវជ្រាវ​រក​ដែល​ដឹកនាំ​ដោយ លោក​ដុក​ទ័​រ Damian Evans រួម​ជាមួយនឹង សាកលវិទ្យាល័យ​នៃ​ទីក្រុង​ស៊ី​ដ​នី នេះ​បាន​ធ្វើ​នៅ​ឆ្នាំ​២០១៥ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ឡាស៊ែ​ពិនិត្យ​មើល ស្ថានភាព​ផ្ទៃដី​ដែល​អាច​ឲ្យ​យើង​ឃើញ​សភាព​គ្រប់យ៉ាង​នៅ​លើ​ផ្ទៃផែនដី​។ គេ​បានឃើញ​មាន​ប្រាសាទ ផ្លូវ និង ប្រព័ន្ធ​ទឹក​ខ្វាត់ខ្វែង​នៅ​ក្នុង​ព្រៃ​ក្បែរ​អង្គរវត្ត​។​

    ​លោក​ដុក​ទ័​រ Damian Evans បាន​ប្រាប់​ឲ្យ​ដឹង​ថា​ការ​រក​ឃើញ​នេះ​គឺ​អាច​ឲ្យ​ទាញ​សេចក្តីសន្និដ្ឋាន​ថា យើង​មិន​ដែល​ធ្លាប់​គិតដល់​ថា​មនុស្ស​បាន​ផ្លាស់​ប្តូរ​អ្វី​ៗ​ដែល​នៅ​ជុំវិញ​គេ​ដល់​ថ្នាក់​នេះ​សោះ​។​

    ​អ្នកជំនាញ​ផែ្ន​ក​បុរាណវិទ្យា​លោក David Chandler ជឿ​ថា​របកគំហើញ​នេះ​ជា​ជំហាន​មួយ​យ៉ាង​សំខាន់​ដែល​អាច​ឲ្យ​យើង​ដឹង​ពី​ការ​រីក​ចម្រើន និង ការ​ថយ​ចុះ​ឥទ្ធិពល​របស់​សម័យ​អង្គរ​ឲ្យ​កាន់តែ​ច្បាស់លាស់​។

    [fbvideo link=”https://www.facebook.com/NewsBeatSocial/videos/1084919871588053/” width=”696″ height=”400″ onlyvideo=”1″]

     

    ប្រភពវីដេអូ និងអត្តបទ៖ NewsBeat Social

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.