លទ្ធផលរបស់ក្រុមជម្រើសជាតិវែលយកឈ្នះ ជម្រើសជាតិរុស្សី 3-0 ក្នុងការប្រកួត Euro 2016 វគ្គសន្សំពិន្ទុពូល B យប់មិញនេះ ពិតជាធ្វើអោយរុស្សី ចាញ់ដោយគ្មានគ្រាប់បាល់តបត ។ ហើយវែល ឡើងលេខ១ កំពូលតារាង ។
១គ្រាប់ដំបូង របស់ Aaron Ramsey ធ្វើបានអោយវែលមាន ១គ្រាប់នាំមុខរុស្សី នៅនាទី១១ តង់ទី១ ដដែលរំលងមិនបាន ១០នាទីផង កីឡាករ Neil Taylor ស៊ុតបាល់សំណាងដែលកីឡាករ រុស្សីបង្កើតកំហុសធ្វើអោយបាល់របូតអោយ Neil Taylor ស៊ុតបំប៉ោងសំណាញ់ទីបន្ថែម១គ្រាប់ ទៀត អោយវែលនាំមុខ រុស្សី ២ទល់នឹង០ នៅនាទី ២០ ។ ដល់តង់ទី២ Gareth Bale ជាអ្នកបង្កើតគ្រាប់ទី ៣ នៅនាទី ៦៧ ដែលជាគ្រាប់បំបាក់ក្រុមរុស្សី ចប់ការប្រកួតក្នុងលទ្ធផល ៣ ទល់នឹង ០ ។
ចំណែកឯអង់គ្លេស វិញកីឡាករខ្សែប្រយទ្ធជាច្រើនរួបបានព្យាយាមសម្រុកស៊ុតបំប៉ោងសំណាញ់ទី តាំងពីតង់ទី១មក និងមានឱកាសល្អៗជាច្រើនលើក ប៉ុន្តែនៅតែមិនអាចធ្វើបានសម្រេច។ លទ្ធផលបញ្ចប់ការប្រកួតបានត្រឹមស្មើ ស្លូវ៉ាគី ។
សរុបលទ្ធផលវែល មាន៦ពិន្ទុ, អង់គ្លេស មាន៥ពិន្ទុ, ស្លូវ៉ាគី មាន៤ពិន្ទុ រីឯរុស្សី ធ្លាក់បាតតារាងគេ ត្រូវហាលអាវត្រឹមវគ្គនេះហើយ បន្ទាប់ពី៣ប្រកួតកន្លងទៅ រកបានតែ១ពិន្ទុប៉ុណ្ណោះ។
[fbvideo link=”https://www.facebook.com/SuperHighlightsNEW/videos/1784693611766821/” width=”696″ height=”400″ onlyvideo=”1″]
[fbvideo link=”https://www.facebook.com/SuperHighlightsNEW/videos/1784694035100112/” width=”696″ height=”400″ onlyvideo=”1″]