អ្នកណាខ្លះអោយតែមានថ្ងៃឈប់សម្រាកតែងនឹកចង់ទៅលេងទឹកដីសៀមរាបដែរជាដែនដីអច្ឆរិយៈ ដែលមានសម្រស់ស្រស់ស្អាតនេះខ្លះ។ មិនថាតែអ្នកទាំងអស់គ្នាទេសូម្បីតែ Admin ក៏លង់ចិត្តដកមិនរួច និងទៅជាញឹកញយដែព្រោះថាសៀមរាប សម្បូរទាំងកន្លែងដើរលេងកម្សាន្ត និងមុខម្ហូបឆ្ងាញ់ៗជាច្រើន ហើយពិសេសចំពោះមុខម្ហូបប្រចាំតំបន់ៗនីមួយៗគឺឆ្ងាញ់សាហាវតែម្ដង។ ថ្ងៃនេះ Admin ចង់នាំអោយអ្នកទាំងអស់គ្នាបានស្គាល់ និងគួរតែមកភ្លក្សនោះគឺ នំបញ្ចុកទឹកប្រហុក ដែរជាមុខម្ហូបកំពុងល្បីខ្លើទឹកដីសៀមរាប?។



បើចង់ញ៉ាំ នំបញ្ចុកទឹកប្រហុក ដែលមានរសជាតិឆ្ងាញ់ កុំភ្លេចមកហាង ផ្ទះខ្មែរម្ហូបឆ្ងាញ់ ព្រោះថានំបញ្ចុក នៅទីនេះគឺគេធ្វើភ្លាមៗ ដែលធ្វើអោយសាច់នំឆ្ងាញ់ ជាពិសេសគឺមានទឹកប្រហុក ៣រសជាតិដ៏ឆ្ងាញ់ដែរធ្វើដោយផ្ទាល់ពីម្ចាស់ហាងជាមួយរូបមន្តពិសេសញ៉ាំហើយជក់មាត់ចង់ញ៉ាំទៀត។ អ្វីដែលកាន់តែពិសេសថែមទៀតនោះសម្រាប់នំបញ្ចុកនេះគឺមានសាច់ប្រភេទសាច់ដែរយើងអាចញ៉ាំជាមយយដូចជា សាច់ជ្រូកស្ងោរ សាច់ជ្រូកបំពង ប្រហិតត្រី ត្រីអណ្ដែងអាំង និងផាក់ឡូវ។ ហើយក្រៅពីនំបញ្ចុកនៅហាង ផ្ទះខ្មែរម្ហូបឆ្ងាញ់ ក៏មានមុខម្ហូបជាច្រើនទៀតដូចជា បុកល្ហុងប្រហុកឡាវ អយស្ទ័រ ជើងមាន់ក្រឡុក ក្ដាមចំហុយទឹកដូង និងស៊ុបគោឡើងភ្នំប្រហុកខ្មៅ។



សម្រាប់អយស្ទ័រ គឺមានការប្រម៉ូសិនពិសេសទិញ១០ ថែម១០ ជារៀងរាល់ថ្ងៃ និងមានតម្លៃត្រឹមតែ១២០០០៛ តែប៉ុណ្ណោះ។ បន្ថែមពីមុខម្ហូបទាំងអស់នេះក៏មាននូវមុខម្ហូបកុម្ម៉ង់ជាច្រើនទៀតផងដែរ។ បែបនេះសម្រាប់អ្នកដែលបានមកលេងសៀមរាប និងអ្នកសៀមរាបចង់ញ៉ាំនំបញ្ចុកទឹកប្រហុក ៣រសជាតិ និងមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខទៀត កុំភ្លេចណាហាង ផ្ទះខ្មែរម្ហូបឆ្ងាញ់ ជាជម្រើសទី១ សម្រាប់លោកអ្នក?៕






ហាង ផ្ទះខ្មែរម្ហូបឆ្ងាញ់
លេខទូរសព្ទ៖ 098 250 507 / 015 606 389
ទីតាំង៖ ក្រុងសៀមរាបក្រោយពន្ធដារ(ច្រកអេសុីលីដាចំងាយ 200ម៉ែត្រ)
វីដេអូ៖