កាលប្រកួតបាល់ទាត់ពានរង្វាន់ Euro 2016 ក្នុងវគ្គ 1/8 កាលពីរាត្រីយប់មិញនេះ គឺបានរកឃើញនៅ ក្រុមចំនួន៨ ដែលត្រូវទៅប្រកួតក្នុងវគ្គបន្តហើយ។ យប់មិញនេះ គឺជាការប្រកួត២ក្រុម ចុងក្រោយ ដើម្បី រកក្រុមទៅវគ្គបន្ត ដែលគូរទីមួយ គឺជាការប្រកួតរវាងក្រុម Italy និង Spain នៅវេលាម៉ោង11យប់។ ក្នុងការ ប្រកួតនេះ គឺក្រុមItaly យកឈ្នះ Spain ក្នុងលទ្ធផល 2-0។ ដែលគ្រាប់ទី១ រកបានដោយកីឡាករ Chillini ក្នុងនាទី33 និងគ្រាប់ទី២រកបាននៅនាទី90+1 ដោយកីឡាករ Pelle។ លទ្ធផលនេះ បានធ្វើអោយក្រុម Italy មានកៅអីមួយទៅវគ្គ1/4 ដែលមានក្រុម Germany កំពុងរង់ចាំរួចជាស្រេច។
ចំណែកការប្រកួតរវាង England និង Iceland វិញ គឺមានគ្រាប់បាល់ចំនួន៣គ្រាប់កើតឡើង។ គ្រាប់ទី១គឺជាការទាត់បាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ Rooney ក្នុងនាទី4 ដែលធ្វើអោយក្រុម England នាំមុខ មុន។ ប៉ុន្តែអ្វីត្រូវបានផ្លាស់ប្តូរវិញ ដោយសារការវាយបករបស់ក្រុម Iceland ដែលអាចរកបាន២គ្រាប់ ក្នុងនាទី6 និងនាទី 18 ដោយកីឡាករ R. Sigurdsson នឹង Sigthorsson។ បញ្ចប់ការប្រកួត គឺក្រុម Iceland យកឈ្នះ England 2-1 ដែលធ្វើអោយក្រុម England ត្រូវត្រលប់ទៅផ្ទះវិញដោយមិនអស់ចិត្ត។
https://www.youtube.com/watch?v=ftl0DacePMc
https://www.youtube.com/watch?v=WVeZsU1lPPM