និយាយពីថាអ៊ែមអស់ស្ទះតែម្តង នឹកឃើញដល់មីនុយម្ហូបរបស់ហាង Kinme ស្រៀវជើងធ្មេញណាស់ ជាពិសេសនោះ គឺ ងាវស្រុះធំៗ គាស់រួចហើយស្រាប់ៗមិនពិបាកបកទេ រួមជាមួយម្ហូបផ្សេងៗទៀត មានមឹកអាំង សាច់អាំង និងប្រភេទគ្រឿងសមុទ្រអាំងជាច្រើនមុខផ្សេងទៀត ធានាអតិថិជនទៅគឺមិនខកបំណង។



ហើយបច្ចុប្បន្ននេះ ហាងបានបើកដំណើរការលក់ធម្មតាវិញហើយ ម៉ូយៗទាំងចាស់ទាំងថ្មី អាចមកអញ្ជើញមកញ៊ាំក្នុងហាងផ្ទាល់បាន ឬអាចកុម្មង់តារយៈ App Foodpanda បានណា ដើម្បីសុវត្ថិភាពអ្នកទាំងអស់គ្នា។





អេតមីន ដឹងថាអ្នកទាំងអស់គ្នា កំពុងតែពិបាកទ្រាំហើយ ព្រោះថាឃើញមុខម្ហូបរបស់ហាង Kinme ហើយធ្វើអោយអារម្មណ៍នៅមិនសុខ? ចឹងបន្ថែមពីនេះសូមរៀបរាប់ម្ហូបត្រួសៗដែលកំពុងតែមានក្នុងហាងផ្ទាល់ មានដូចជា៖ បង្គារអាំង ដៃមឹកអាំង សាច់គោអូស្ត្រាលីអាំង ស្លាបមាន់អាំង តៅហ៊ូអាំង ប្រហិត សាច់មាន់អាំង សាច់ជ្រូកអាំង ផ្សិតអាំង និងមុខម្ហូបជាច្រើនទៀត មើលហើយទាញរកទូរសព្ទដៃ តេណាត់គ្នាលេងម៉ាឆ្ងាញ់មាត់ម្តងទៅណា ។





ហាង Kinme
លេខទូរសព្ទ៖ 098 23 33 68
ទីតាំង៖ ស្ថិតនៅលើវិថីត្រសក់ផ្អែម(៦៣) កែងផ្លូវ២០០
ផែនទី៖ ចុចទីនេះ
(ចាប់បើកពីម៉ោង២ថ្ងៃ ដល់ម៉ោង ១០យប់)
វីដេអូ៖