អាហារសម្រន់ងាយៗ ស្រួលញ៊ាំស្រួលខ្ចប់ ជម្រើសទី១ គឺនំបុ័ងហ្នឹងហើយ ដូចនេះសូមណែនាំ លោកអ្នកដែលមិនទាន់បានដឹង នោះគឺ ហាង Ta Num Pang – តានំបុ័ង មានលក់អាហារសម្រន់ជាប្រភេទនំបុ័ង មាន នំបុ័ងជ្រូកខ្វៃ នំបុ័ងប៉ាតេ នំបុ័ងប្រហិត តម្លៃក្នុង១ដើមតែ ៥០០០៛ ញ៊ាំឆ្អែតល្មម។



តម្លៃ ៥០០០៛ ក្នុង១ដើម អតិថិជនក៏អាចកុម្មង់លាយគ្នាបានថែមទៀតផង តម្លៃដដែល សម្រាប់រសជាតិវិញគឺឆ្ងាញ់គ្រប់រសជាតិ ដោយសារតែគ្រឿងផ្សំ សាច់ចិញ្រ្ចាំ ជ្រូកខ្វៃ ជ្រក់ត្រសក់ រួមទាំងនំបុ័ងត្រូវបានធ្វើដោយម្ចាស់ហាងផ្ទាល់តែម្តង ដែលធានាបាននៅរសជាតិឆ្ងាញ់ និងអនាម័យ។



សម្រាប់អតិថិជនទាំងចាស់ទាំងថ្មី ពេលនេះអាចអញ្ជើញមកពិសាក្នុងហាងផ្ទាល់បាន ដោយសារហាង Ta Num Pang – តានំបុ័ង បានបើកដំណើរការធម្មតាវិញហើយ តែប្រសិនបើលោកអ្នកមិនទៅញ៊ាំក្នុងផ្ទាល់ទេ លោកអ្នកអាចធ្វើការកុម្មង់តាមរយៈដឹកជញ្ជូនបាន គឺ App Foodpanda បានណា ដើម្បីសុវត្ថិភាពអ្នកទាំងអស់គ្នា ។






ហាង Ta Num Pang – តានំបុ័ង
ទីតាំង៖ នៅលេីផ្លូវ ៩៥ ខាងក្រោយ Master Sukisoup(អតីតរោងកុនបូកគោ) ជិតស្តុបបូកគោ
លេខទូរសព្ទ៖ 098 688 576 / 017 588 576 / 098 588 576
បើកលក់ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៨យប់
ផែនទី៖ https://goo.gl/maps/eQpNqqJL6JbW4Sb38
វីដេអូ៖