ពិតជាថ្មីទៀតហើយ សម្រាប់អតិថិជនដែលនិយមទទួលទានអាហាររសជាតិបែបតៃវ៉ាន់ មុខម្ហូបប្លែកៗ ឈ្ងុយឆ្ងាញ់ ហើយពេញនិយមនិងល្បីល្បាញនៅប្រទេសតៃវ៉ាននោះ លោកអ្នកប្រាកដជាមិនអាចរំលងបានឡើយ គឺ Shihlin Taiwan Street Snacks ។



ហាង Shihlin Taiwan Street Snacks នៅពេលបច្ចុប្បន្ននេះ កំពុងមានវត្តមាននៅក្នុងទីក្រុងភ្នំពេញយើង២សាខា រួចមកហើយ ដែលទី១នៅ Eden Garden Mall ជិតទូរ ATMs និងទី២នៅផ្សារទំនើប AEON Mall Sen Sok ជាន់ទី២ជិតរោងកុន Major Cineplex ហើយឥឡូវនេះគឺកំពុងទទួលបានការគាំទ្រពីសំណាក់បងប្អូនខ្មែរយើងជាច្រើន ដោយសារតែមុខម្ហូប និងរសជាតិប្លែករបស់ហាង Shihlin Taiwan Street Snacks ក្នុងនោះគឺមានមុខម្ហូបដូចជា៖ មីសួរអយស្ទ័រ មាន់បំពងទំហំធំ ស្បែកមាន់បំពង បាយប្រអប់រីករាយ ដំឡូងជ្វាបំពង តែត្រឡាច ទឹកឃ្មុំក្រូចឆ្មាត្រជាក់ អ្វីដែលសំខាន់គឺរសជាតិឆ្ងាញ់ប្លែក ប្លែកគឺរសជាតិដែលលោកអ្នកមិនធ្លាប់បានញ៊ាំពីមុនមក។



សម្រាប់លោកអ្នកដែលទៅដល់ផ្សារទំនើប AEON Mall Sen Sok កុំភ្លេចឡើងទៅជាន់ទី២ណា ហាង Shihlin Taiwan Street Snacks កំពុងតែត្រៀមខ្លួនទទួលលោកអ្នកយ៉ាងកក់ក្តៅ ចង់ញ៊ាំមុខម្ហូបបែបប្លែកៗ រសជាតិបែបតៃវ៉ាន់ កំពុងល្បីល្បាញ និងពេញនិយម គឺគួរតែសាកម្តងហើយ។






ហាង Shihlin Taiwan Street Snacks
លេខទូរសព្ទ៖ 096 888 2728
ទីតាំង៖ ទី១នៅ Eden Garden Mall ជិតទូរ ATMs និងទី
សាខាទី២នៅផ្សារទំនើប AEON Mall Sen Sok ជាន់ទី២ជិតរោងកុន Major Cineplex