យប់នេះ គឺជាការប្រកួតបើកឆាកវគ្គ៨ក្រុមចុងក្រោយ ក្នុងព្រឹត្តិការណ៍ ពានរង្វាន់ទ្វីបអ៊ឺរ៉ុប 2016 រវាងក្រុម Poland នឹង Portugal វេលាម៉ោង 2យប់។ ការប្រកួតនេះ គឺធ្វើឡើងនៅកីឡាដ្ឋាន Stade Velodrome ក្នុងទីក្រុង Marseille ដែលអាចទទួលអ្នកទស្សនៈបាន 67,000នាក់។ កីឡាដ្ឋាននេះ គឺ បើក ដំណើរការក្នុងខែមករា ឆ្នាំ1938។

ចំពោះអាជ្ញាកណ្តាលដែលទទួលកាត់សេចក្តីក្នុងជំនួបនេះ គឺលោក Felix Brych ដែលមានជំនួយការ ចំនួន៤នាក់ទៀត ដូចជា លោក Mark Borsc, លោក Stefan Lup, លោក Bastian Dankert និង លោក Marco Fritz។

Poland គឺទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងពូលC ហើយសំរាប់វគ្គ១៦ក្រុម គឺបានយកឈ្នះក្រុម Switzerland ដោយការទាត់បាល់ពិន័យ11ម៉ែត្រ ។ សំរាប់ការប្រកួត៥ ប្រកួតចុងក្រោយ គឺ ឈ្នះ ៣ដង និងស្មើរ ២ដង។
Switzerland 1-1 (4-5p) Poland
Ukraine 0-1 Poland
Germany 0-0 Poland
Poland 1-0 Northern Ireland
Poland 0-0 Lithuania
កីឡាករ១១នាក់ដែលអាចនឹងចូលលេងនៅយប់នេះ រួមមាន៖ Fabiański; Piszczek, Glik, Pazdan, Jędrzejczyk; Błaszczykowski, Krychowiak, Mączyński, Grosicki; Milik នឹង Lewandowski។
ក្រឡេកមកមើលក្រុម Portugal វិញ គឺជាប់លំដាប់លេខ៣ក្នុងពូល F ហើយក្នុងវគ្គ១៦ក្រុម បានយក ឈ្នះ ក្រុម Croatia ក្នុងលទ្ធផល 1-0។ សំរាប់ការប្រកួត៥ដង ចុងក្រោយ គឺ ឈ្នះ២ដង នឹងស្មើរ ៣ដង។
Croatia 0-1 Portugal
Hungary 3-3 Portugal
Portugal 0-0 Austria
Portugal 1-1 Iceland
Portugal 7-0 Estonia
កីឡាករ១១នាក់ ដែលអាចចូលលេងក្នុងយប់នេះ មាន Rui Patrício, Cédric, Fonte, Pepe, Guerreiro; Silva, William Carvalho, Sanches, Mário; Nani និង Ronaldo។
ចំពោះប្រវត្តិជួបគ្នារបស់ក្រុមទាំង២ គឺ ខាង Portugal យកឈ្នះ 4ដង ស្មើរ 3ដង។
Poland 0-0 Portugal
Portugal 2-2 Poland
Poland 2-1 Portugal
Portugal 4-0 Poland
https://www.youtube.com/watch?v=evY8L6n5hpg
https://www.youtube.com/watch?v=LRWUyFFMhhI