បាល់​ប៉េណាល់ទី កាត់សេចក្តីឲ្យ ព័រទុយហ្គាល់ឈ្នះ​ប៉ូឡូញ​ ​​ឡើងវគ្គពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​

Poland vs Portugal

0
1256
Poland vs Portugal

ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ យើង​តែង​សង្កេត​ឃើញ​ថា បាល់​ប៉េ​ណា​ល់​ទី​តែងតែ​ជា​អ្នក​កាត់សេចក្ដី​អោយ​ក្រុម​ណាមួយ​ឈ្នះ​ការ​ប្រកួត ជាក់ស្តែង​យប់មិញ​នេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ បាន​យកឈ្នះ​ជម្រើសជាតិ​ប៉ូ​ឡូញ​ដោយ​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី ហើយ​ក៏​ក្លាយជា​ក្រុម​ដំបូង​គេ​ដែល​កក់​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ផង​ដែរ ។

Poland-v-Portugal Poland-v-PortugalPoland-v-Portugal Poland-v-Portugal

ក្នុង​តង់​ទី​១ បើក​ការ​ប្រកួត​បាន​តែ​២​នាទី​កីឡាករ​ខ្សែប្រយុទ្ធ Lewandowski ស៊ុត​បញ្ចូល​ទី​នាំមុខ​បាន​១​គ្រាប់ អោយ ប៉ូ​ឡូញ តែ​នៅ​តង់​ទី​១​ដដែល នាទី​៣៣ កីឡាករ​របស់​ព័រ​ទុ​យ​ហ្គា​ល់ Luz Sanches រកបាន​១​គ្រាប់​មក​វិញ តាម​ស្មើ​។

Poland-v-Portugal Poland-v-Portugal

Poland-v-Portugal

 

ក្រោយមក​ក្រុម​ទាំង​២​ប្រកួត​សម្រុក​រៀង​ៗ​ខ្លួន​តែ​នៅ​មិន​អាច​រក​គ្រាប់​បាន ចប់​ការ​ប្រកួត​ទាំង​៩០​នាទី​លទ្ធផល​ស្មើគ្នា ១-១ ​បន្ត​វគ្គ​ថែម​ម៉ោង​១៥​នាទី ២​ដង​ក៏​លទ្ធផល​នៅ​តែ​លទ្ធផល ១-១​។ ដើម្បី​រក​អ្នក​ឈ្នះ​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់​ជា​អ្នក​សេចក្ដី​ដ៏​តានតឹង​នេះ ដោយ​លទ្ធផល ប៉ូ​ឡូញ​ចាញ់​ព័រ​ទុ​យ​ហ្គា​ល់ ៥-៣ ត្រូវ​ហាលអាវ​ត្រឹម​វគ្គ​នេះ​៕

Poland-v-Portugal

Poland-v-Portugal

https://youtu.be/aqgtNfP3w8E

https://www.youtube.com/watch?v=siK8rlrP8gw