ចង់បានបរិយាកាស បែបរ៉ូមែនទិកជំនាន់ឆ្នាំ៩០ ណាត់គ្នាមក ហាង 90’s Pub ធានាថាមិនខកបំណងទេ អ៉េមណាស់ ការរៀបចំតុបតែងក្នុងហាង ដូចជំនាន់៩០ចឹង ប្លែកអារម្មណ៍ខ្លាំងតែម្តង។



អត់ថាម៉េចទេ តែបើបានស្គាល់ 90’s Pub ហើយ ដឹងតែពេញចិត្តស្តូកតែម្តង ជាមួយនិងបរិយាកាសនៅខាងក្នុងហាង មានការរៀបចំដូចទៅនឹងផាប់ជំនាន់កៅសិបចឹង ហើយសម្រាប់អាហារវិញក៏មានរសជាតិឆ្ងាញ់ពិសាថែមទៀតផង លោកអ្នកអាចរំសាយអស់ទុកកង្វល់ ស្តាប់ចម្រៀងកំដរអារម្មណ៍បណ្តើរ ក្រេបស្រាបណ្តើរ ពិតជាទទួលបានអារម្មណ៍ប្លែកជាក់ជាពុំខាន។



90’s Pub មានលក់ម្ហូបឆ្ងាញ់ៗប្លែកៗ ជាពិសេសក៏មានម្ហូបគ្រឿងក្លែមជាច្រើនមុខ ថែមទាំងមានភេសជ្ជៈជាច្រើនប្រភេទ ដែលលោកអ្នកអាចមកញ៉ាំបានយ៉ាងរីករាយ អ្វីដែលកាន់តែពិសេសថែមទៀតនោះនៅទីនេះក៏មានតន្ត្រីកំដរអារម្មណ៍ដែលធ្វើអោយលោកអ្នករំសាយបាត់អស់ទុកកង្វល់ ជាមួយបទចម្រៀងនៅជំនាន់៩០ និងបច្ចុប្បន្ន ដែលមានទាំងបទចម្រៀង ខ្មែរ ថៃ និងចិន។ ហើយសម្រាប់លោកអ្នដែលចង់រៀបចំកម្មវិធី ខួបកំណើត កម្មវិធីជប់លៀងផ្សេងៗ 90’s Pub ក៏មានទទួលរៀបចំជូនផងដែរ ដោយលោកអ្នកអាចធ្វើការទាក់ទងបានតាមរយៈហ្វេសប៊ុកផេក 90’s Pub រឺតាមរយៈលេខទូរសព្ទ 095 699 908 ៕




90’s Pub
លេខទូរសព្ទ៖ 095 699 908
ទីតាំង៖ ស្ថិតលើផ្លូវ៤៦០ សង្កាត់ទូលទំពូង១(ជិតផ្សារទូលទំពូង)
(ចាប់បើកពីម៉ោង ៦ល្ងាច ដល់ម៉ោង ១២យប់)
វីដេអូ៖