ថ្មីប្លែកទៀតហើយមួយកន្លែងនេះ ដាក់លក់យ៉ាងទំនងហ្មងជាមួយនឹងកាដុតពោះក្ដៅៗហុយ នូវមីស៊ុបតុងយ៉ាំ និងមីគោកកូរ៉េ ធ្វើអោយជះក្លិនភាយៗមក អ្នកជិះកាត់ហើយទប់អារម្មណ៍មិនចូលមិនបានហ្មង?។ អ្វីដែលពិសេស លឺថាមីដែលយកមកប្រើប្រាស់គឺសុទ្ធតែជាប្រភេទមីកូរ៉េ ដែលមានគ្រប់ម៉ូតគ្រប់ម៉ាក។



សម្រាប់អ្នកដែលចូលចិត្តញ៉ាំប្រភេទមីកូរ៉េបានមកដឹងតែសប្បាយមាត់ញ៉ាំហ្មង ទាំងប្រភេទមីស៊ុបតុងយ៉ាំ និងមីគោកកូរ៉េ ព្រោះថាចុងភៅបានច្នៃជាមួយនឹងរសជាតិពិសេសប្លែកមាត់ និងមានជាមួយគ្រឿងសមុទ្រច្រើនមុខ ប្រហិត បន្លែ និងគីមឈី។ គ្រាន់តែឃើញក៏ទំនងដែរអ្នកទាំងអស់គ្នា បែបនេះបើមិនបានមកសាកភ្លក្សទេ អារម្មណ៍ស្ងប់ដែរហ៎។


ចំពោះទីតាំងហាងងាយស្រួលរកខ្លាំងមែនទែន គឺស្ថិតនៅលើផ្លូវ១១៨ កែងផ្លូវ២៥៩ (ក្រោយសាលាស៊ីតិច)។ ហាងចាប់បើកពីម៉ោង 3រសៀល ដល់ម៉ោង 8យប់ បែបនេះកុំភ្លេចណាត់គ្នាមកភ្លក្សទាំងអស់គ្នាណា៕


ហាង មីដុតកូរ៉េ
លេខទូរសព្ទ៖ 061 422 421
ទីតាំង៖ ផ្លូវ១១៨ កែងផ្លូវ២៥៩ (ក្រោយសាលាស៊ីតិច)
វីដេអូ៖