Embassy restaurant & lounge ថ្មីស្អាតប្លែក ដែលជាកន្លែងដ៏ល្អសម្រាប់គ្រប់គ្នាជ្រើសរើសសម្រាប់ការជួបជុំញ៉ាំអាហារ ជាលក្ខណៈបែបគ្រួសារ ជួបជុំក្រុមការងារ មិត្តភក្តិ និងញ៉ាំអាហារបែបអ៊ឺរ៉ុបដែលមានរសជាតិឆ្ងាញ់។



សម្រាប់មុខម្ហូបបែប អ៊ឺរ៉ុប នៅទីនេះគឺមានច្រើនមុខច្រើនជម្រើស ដែលមានរហូតដល់ទៅជាង ៦០មុខឯណោះមានដូចជាប្រភេទ ស៊ុប សាឡាដ ស្ដេក គ្រឿងសមុទ្រ និងបង្អែម។ គ្រប់មុខម្ហូបទាំងអស់គឺសុទ្ធតែមានរសជាតិយ៉ាងពិសេស ព្រោះត្រូវបានចម្អិនដោយចុងភៅជំនាញៗប្រចាំភោជនីយដ្ឋាន។ ចំពោះទីតាំងវិញគឺមានចំណតរថយន្តធំទូលាយ ក្នុងបរិវេណហាងមានផាសុខភាព ការរៀបចំប្លែក សេវាកម្មល្អ នឹងមានក្រុមតន្រ្តីប្រគុំជូនកំដរអារម្មណ៍ដែលធ្វើអោយគ្រប់គ្នាទទួលបានអារម្មណ៏ធូស្រាលស្រស់ស្រាយរំសាយអារម្មណ៏បាត់អស់ទុក្ខកង្វល់។



តោះចាំអីទៀត ពិសេសបែបនេះហើយណាត់គ្នាមកថ្ងៃនេះហ្មងទៅ ហាងចាប់បើកពីម៉ោង 11ថ្ងៃត្រង់ ដល់ម៉ោង 12យប់។ សំរាប់ទីតាំងគឺស្ថិតនៅលើផ្លូវ ម៉ៅសេងទុង 245 ទល់មុខទូតចិន ក្នុងអគារ The point ។ ចង់ញ៉ាំអាហារបែបអ៊ឺរ៉ុបឆ្ងាញ់ៗ បរិយាកាសល្អ Embassy restaurant & lounge ជាជម្រើសដ៏ល្អសម្រាប់លោកអ្នក៕





Embassy restaurant & lounge
លេខទូរសព្ទ៖ 098 759 888
ទីតាំង៖ ស្ថិតលើផ្លូវ ម៉ៅសេងទុង 245 , ទល់មុខទូតចិន ក្នុងអគារ The point
បើកចាប់ពីម៉ោង 11ថ្ងៃត្រង់ ដល់ម៉ោង 12យប់
វីដេអូ៖