ស្គាល់ ហ្វឺ កន្លែងនេះ អ៊ែមណាស់មិនបាច់ថែមគ្រឿងបន្ថែមក៏ឆ្ងាញ់ ទឹកស៊ុបជាតិដល់ដំណក់ចុងក្រោយ

ហាង បងម៉ាប់ហ្វឺ សាលាភូមិ៦

0
8769

អ្នកប្លុកសាលាបឋមសិក្សាភូមិ៦ ច្បាស់ជាបានស្គាល់រួចមកហើយ ហាង បងម៉ាប់ហ្វឺ សាលាភូមិ៦ អ្នកដែលចូលចិត្តញ៉ាំហ្វឺច្បាស់ជាមិនដែលរំលងទេជាមួយហាងមួយនេះ ព្រោះថាហ្វឺនៅទីនេះល្បីឆ្ងាញ់មួយថ្ងៃៗលក់ដាច់អស់មិនក្រោម ៣០០ចានទេ។

ហាង បងម៉ាប់ហ្វឺ
ហាង បងម៉ាប់ហ្វឺ
ហាង បងម៉ាប់ហ្វឺ

សម្រាប់ម៉ូយៗដែលធ្លាប់ញ៉ាំនៅទីនេះគេតែតែងសរសើរថារសជាតិគឺឆ្ងាញ់ ឆ្ងាញ់ដោយមិនចាំបាច់ថែមគ្រឿងបន្ថែម។ អ្វីដែលពិសេសថែមទៀតនោះ ដែលអាចធ្វើអោយអ្នកដែលមកញ៉ាំទីនេះហើយពេញចិត្តដកចិត្តមិនរួចថែមទៀតនោះ គឺខ្ទឹមជ្រក់ និងសាតេ ដែលពីរមុខនេះដាក់បញ្ចូលគ្នាធ្វើរសជាតិកាន់តែកើនថ្វេរដង។ ចំពោះអ្នកដែលមិនចេះញ៉ាំហ្វឺ ក៏អាចកម្ម៉ង់យកមីបានផងដែរ ដោយម្ចាស់ហាងបានជ្រើសរើសយកមីជាតិយកមកប្រើប្រាស់ ដោយសរសៃមីទន់ស្វិតល្អ មានរសជាតិឆ្ងាញ់ និងពេលដែលដាក់ជាមួយទឹកស៊ុបហ្វឺនៅទីនេះឆ្ងាញ់ញ៉ាំហើយមិនសរសើរមិនបាន។

ហាង បងម៉ាប់ហ្វឺ
ហាង បងម៉ាប់ហ្វឺ

ពេលដែលគ្រប់គ្នាបានមកញ៉ាំ អ្វីដែលមិនគួរភ្លេចនោះគឺបន្ថែមពងមាន់ស្រែ គឺថាឆ្ងាញ់ហើយប៉ូវកម្លាំងពេញទំហឹងថែមទៀត។ បែបនេះទាំងម៉ូយចាស់ៗ និងអ្នកដែលមិនទាន់បានមកញ៉ាំ ពេលនឹកឃ្លានហ្វឺ កុំភ្លេចមកទីនេះធានាថារសជាតិឆ្ងាញ់ជាប់ចិត្ត៕

ហាង បងម៉ាប់ហ្វឺ
ហាង បងម៉ាប់ហ្វឺ
ហាង បងម៉ាប់ហ្វឺ

ហាង បងម៉ាប់ហ្វឺ សាលាភូមិ៦
លេខទូរសព្ទ៖ 089 80 80 70
ទីតាំង៖ ផ្លូវ430 សង្កាត់ទូលទំពូង2 ខណ្ឌចំការមន(ជិតសាលាភូមិ6)

វីដេអូ៖