មិនមែនចេះតែនិយាយទេ អ្នកដែលធ្លាប់បានទៅ ភោជនីយដ្ឋាន សក្កបាន្ត ប្រាកដជាដឹងហើយថា រសជាតិម្ហូបល្បីនៅទីនោះគឺ បង្វិលចៀម ហើយសម្រាប់បរិយាកាសវិញ កប់តែម្តង ការរៀបចំស្រស់ស្អាត ទាក់ទាញប្លែកភ្នែក ប្លែកអារម្មណ៍តែម្តង ។



ភោជនីយដ្ឋាន សក្កបាន្ត ពេលដែលលោកអ្នកបានមកដល់ហើយ គឺធានាថាប្លែកភ្នែក ប្លែកអារម្មណ៍ អាចនិយាយបានថា មិនដកទូរសព្ទ យកមកថត គឺនៅមិនសុខទេ ព្រោះថាការរៀបចំបែប Outdoor អមជាមួយភ្លើងពណ៌រំលេចពេលរាត្រី និយាយទៅគឺអ៉េមណាស់ ។ រីឯសម្រាប់មុខម្ហូបវិញ គឺល្បីខ្លាំងតែម្តង នោះគឺ បង្វិលចៀម ឬ ចៀមអាំងទឹកប្រហុក ដែលអតិថិជនភាគច្រើនចូលទៅកុម្មង់មិនដែលខានទេ ឆ្ងាញ់ហើយជាតិណាស់? ។




ក្រៅពីនោះ ភោជនីយដ្ឋាន សក្កបាន្ត មានបម្រើជូនជាមួយម្ហូបបែបអាស៊ីដូចជា៖ ចិន ថៃ និងជប៉ុន ដែលចំអិនជាលក្ខណៈអាំងបែប BBQ និង បែបឆា Wok រួមជាមួយមុខម្ហូបថ្មីៗប្លែក ជារៀងរាល់ខែ។ អ្វីដែលពិសេសនោះលោកអ្នកអាច ទទួលទានអាហារបណ្តើរស្ដាប់តន្ត្រី លេងកំដរអារម្មណ៍បណ្តើរ ដែលធ្វើអោយលោកអ្នក បាត់អស់ភាពស្មុកស្មាញ ទទួលបានមកវិញនូវភាពសប្បាយរីករាយ ជាមួយគ្រួសារ ឬមិត្តភិក្តជាក់ជាពុំខាន ។









ភោជនីយដ្ឋាន សក្កបាន្ត
ទីតាំង៖ ងាយស្រួលរកលោកអ្នកគ្រាន់តែបត់ចុះពីផ្លូវ 598 ចម្ងាយតែ 20ម៉ែត្រ ជាប់ជាមួយតារាងបាល់ RooY7 ដែលមានផ្ទះលេខ ២១៤ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
លេខទូរសព្ទ៖ 087 79 38 68
ម៉ោងដំណើរការ៖ ចាប់ពីម៉ោង ១១ ព្រឹក ដល់ ១១ យប់
ផែនទី៖ https://g.page/Sakaban?share
វីដេអូ៖