លែងលំបាកទៀតហើយពេលនេះសម្រាប់អ្នករស់នៅក្នុងបុរីប៉េងហួតបឹងស្នោរ និងអ្នកប្លុកច្បារអំពៅ ពេលនេះចង់ញ៉ាំនូវសាច់អាំងបែបកូរ៉េ មិនចាំបាច់ទៅណាឆ្ងាយទៀតទេ នៅតែក្នុងបុរីក៏អាចញ៉ាំបានយ៉ាងរីករាយនៅហាង K&B BBQ ។ ជាពិសេសពេលនេះហាងក៏មានប្រម៉ូសិនពិសេសបញ្ចុះតម្លៃរហូតដល់២០% រយៈពេលពេញមួយសប្ដាហ៍ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។



ពេលបានមកដល់ ហាង K&B BBQ ត្រៀមតែឆ្ងាញ់មាត់ទៅព្រោះថាសាច់អាំងនៅទីនេះមានរសជាតិឆ្ងាញ់ដោយហាងបានប្រើប្រាស់ជាមួយនឹងសាច់ដែលមានគុណភាពល្អមកពីក្រៅប្រទេស ជាពិសេសក៏មាននូវទឹកជ្រលក់ដ៏មានរសជាតិប្រចាំហាង នៅពេលញ៉ាំបញ្ចូលគ្នាទទួលបានរសជាតិឆ្ងាញ់ជាប់មាត់។ សម្រាប់ឈុតសាច់អាំងនៅទីនេះគឺមានពីរប្រភេទ ដោយមានឈុត15$ និងឈុត28$។ ឈុត15$ អ្នកទាំងអស់គ្នាអាចញ៉បានពីរនាក់បានយ៉ាងរីករាយ រីឯឈុត28$ គឺអាចញ៉ាំបានពី ពីរទៅ បីនាក់ឯណោះ។ ហើយបន្ថែមពីនេះក៏មាននូវសាច់ជាចានៗ ដែលគ្រប់គ្នាអាចហៅបន្ថែមបានផងដែរ។



ណ្ហើយ មានហាងសាច់អាំងយ៉ាងពិសេសនៅក្បែរខ្លួនបែបនេះហើយ មិនមកញ៉ាំម៉េចបានអ្នកក្នុងបុរីប៉េងហួតបឹងស្នោរ និងអ្នកប្លុកច្បារអំពៅ។ អ្វីដែលសំខាន់កំពុងមានប្រម៉ូសិនបញ្ចុះតម្លៃរហូតដល់ទៅ២០% បែបនេះទៀតចំណេញតិចអី បានញ៉ាំឆ្ងាញ់ហើយចំណេញទាំងលុយទៀត។ សម្រាប់ទីតាំង ហាង K&B BBQ គឺស្ថិតនៅលើផ្លូវ Polaris គំរោង7 បុរីប៉េងហួតបឹងស្នោ ហាងចាប់បើកពីម៉ោង ៤ល្ងាចដល់ម៉ោង ១២យប់៕










ហាង K&B BBQ
លេខទូរសព្ទ៖ 089 86 66 69 / 012 66 72 21
ទីតាំង៖ ស្ថិតនៅលើផ្លូវ Polaris គំរោង7 បុរីប៉េងហួតបឹងស្នោ
ផែនទី៖ https://maps.app.goo.gl/vnSB9837haioZL5X9
វីដេអូ៖